ក្នុង​កាលៈទេសៈ​លំបាក បុគ្គលិក អ​ថិ​ជន និង​ម្ចាស់​អាជីវកម្ម​ត្រូវ​ជួយ​គ្នា មិនមែន​កេង​ពីគ្នា​ទេ​!
ជាតិ
បទវិភាគ
ក្នុង​កាលៈទេសៈ​លំបាក បុគ្គលិក អ​ថិ​ជន និង​ម្ចាស់​អាជីវកម្ម​ត្រូវ​ជួយ​គ្នា មិនមែន​កេង​ពីគ្នា​ទេ​!
16, Mar 2020 , 2:30 pm        
រូបភាព
​ភ្នំពេញ​៖ កូ​វីដ ១៩ បាន​យាយី​ជំនួញ​ស្ទើរ​គ្រប់​ប្រភេទ​នៅលើ​ពិភពលោក​និយាយ​ជារួម និង​និយាយ​ដោយឡែក​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។ ចង្វាក់​ផលិតកម្ម ឬ​សកម្មភាព​ជំនួញ​មួយចំនួន​ត្រូវតម្រូវ​ឲ្យ​បិទ ឬ​បិទ​ដោយ​ខ្លួនឯង​ដោយសារ​គ្មាន​អតិថិជន​។ នៅក្នុង​កាលៈទេសៈ​លំបាក​នេះ តើ​អ​ថិ​ជន បុគ្គលិក ម្ចាស់​ទីតាំង និង​ម្ចាស់​អាជីវកម្ម​ត្រូវ​ជួយ​គ្នា​យ៉ាងដូចម្តេច​?


 
​ចូរ​ចៀសវាង​សកម្មភាព​កេងចំណេញ​ពីគ្នា​ក្នុង​គ្រា​លំបាក​! ផ្ទុយទៅវិញ ទាំងអស់គ្នា​ត្រូវ​ជួយ​គ្នា​ទៅវិញទៅមក​! 
​អ្នកលក់​ម៉ាស់ ទឹក​អាល់កុល មិនត្រូវ​ដំឡើងថ្លៃ​ឡើយ​! 
 
​អ្នកលក់​គ្រឿងឧបភោគ បរិភោគ មិនត្រូវ​កេងចំណេញ​ពី​ស្ថានភាព​អាក្រក់​ឡើយ​!
 
​បុគ្គលិក កម្មករ និ​យោគ​ជិ​ក ត្រូវ​គិតពី​ទុក្ខលំបាក​របស់​និយោជក ព្រោះ​ពួកគេ​រក​ចំណូល​មិនបាន​គ្រប់គ្រាន់​! 
​និយោជក ក៏ត្រូវ​គិតថា បុគ្គលិក កម្មករ និ​យោ​ជិ​ក ជំពាក់​បំណុល​ធន​គា​រដែរ​! 
 
​ម្ចាស់បំណុល​(​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​) ត្រូវ​គិតពី​កូនបំណុល​ផង​! រីឯ កូនបំណុល​ក៏ត្រូវ​គិតការ​លំបាក់​របស់​ម្ចាស់បំណុល​ដែរ ព្រោះ​ម្ចាស់បំណុល​ប្រើ​កម្លាំង​ពលកម្ម​ដែរ​! 
​ម្ចាស់​កម្មសិទ្ធិ​ជួល​ទីតាំង​ត្រូវ​បន្ថយថ្លៃ​ជួល​ឲ្យ​អាជីវកម្ម​អាចរ​ស់បាន​ផង ព្រោះ បើ​អាជីវកម្ម​ដួល​បះជើង បុគ្គលិក​ជាច្រើន​អត់​ការងារ​ធ្វើ​! 
 
​សរុបសេចក្តី​មកវិញ ក្នុង​កាលៈទេសៈ​នេះ បុគ្គលិក អ​ថិ​ជន ម្ចាស់​ទីតាំង និង​ម្ចាស់​អាជីវកម្ម​ត្រូវ​ជួយ​គ្នា ពោល គឺ​មិនមែន​កេង​ពីគ្នា​ទេ​។ វប្បធម៌​ចែករំលែក និង​វប្បធម៌​រួមសុខ​រួមទុក្ខ​គួរ​កើតមាន​នៅក្នុង​សង្គម​ខ្មែរ​ជាពិសេស និង​លើ​សកលលោក​និយាយ​ជារួម​៕ 
 
​លិខិត​មិត្ត​អ្នកអាន (​លោក លឹម រចនា ពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​)

© រក្សាសិទ្ធិដោយ thmeythmey.com