អត្ថបទពាណិជ្ជកម្ម
ការស្រាវជ្រាវ​៖​ឆ្នាំ​២០១៨ ជំងឺមហារីក​ពោះវៀនធំ ត្រូវបាន​ចាត់ថ្នាក់​ជា​ជំងឺមហារីក​លំដាប់ថ្នាក់​ទី​៥ ដែល​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​ច្រើន​បំផុត​ក្នុងប្រទេស​កម្ពុជា​
16, Mar 2020 , 3:01 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​, ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២០៖ ស៊ី​ង​ហ្គា​ពួរ មេ​ឌី​ខ​ល សេន​ធ័​រ (Singapore Medical Center) គ្រប់គ្រង​ចាត់ចែង​ដោយ DrMap បាន​ចូលរួម​គាំទ្រ​ក្នុងឱកាស នៃ​ទិវា​លើកកម្ពស់​ការយល់ដឹង​ប្រយុទ្ធប្រឆាំង នឹង​ជំងឺមហារីក​ពោះវៀនធំ និង​ទ្វារបាត ដោយបាន​រៀបចំ​សិក្ខា​សិលា​សុខភាព​ជូន​សា​ធារ​ជន​។ ជា​ផ្នែក​មួយ​នៃ​ការអប់រំ​សុខភាព​របស់​ស៊ី​ង​ហ្គា​ពួរ មេ​ឌី​ខ​ល សេន​ធ័​រ អ្នកចូលរួម​បានទទួល​នូវ​ចំណេះដឹង​អំពី​ជំងឺមហារីក​ពោះវៀនធំ និង​ទ្វារបាត ដែល​ធ្វើ​បទ​បង្ហាញ​ដោយ​វេជ្ជ​ប​ណិ្ឌ​ត​ឯកទេស​ជនជាតិ​សិង្ហ​បុរី Dr. Jonathan Foo​។
 
​ផ្នែក​លើ​ទិន្នន័យ​ដែល​បង្ហាញ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) នៃ​ភ្នាក់ងារ​អន្តរជាតិ​ស្រាវជ្រាវ​លើ​ជំងឺមហារីក (International Agency for Research on Cancer) ក្នុង​ឆ្នាំ​២០១៨ ជំងឺមហារីក​ពោះវៀនធំ ត្រូវបាន​ចាត់ថ្នាក់​ជា​ជំងឺមហារីក​លំដាប់ថ្នាក់​ទី​៥ ដែល​បណ្តាល​ឲ្យ​មានការ​ស្លាប់​ច្រើន​បំផុត​ក្នុងប្រទេស​កម្ពុជា​។ ជំងឺមហារីក​ពោះវៀនធំ និង​ទ្វារបាត គឺជា​ជំងឺ​ដែល​អាច​ព្យាបាល​បាន​ក្នុង​អត្រា​ខ្ពស់ ប្រសិនបើ​អាចធ្វើ​រោគវិនិច្ឆ័យ​ទាន់ពេលវេលា​។ អត្រា​ភាគច្រើន នៃ​ការកើត​ជំងឺមហារីក​ពោះវៀនធំ និង​ការបាត់​បង់ជីវិត​ដោយសារ​ជំងឺ​នេះ អាច​ការពារ​បាន តាមរយៈ​ការពិនិត្យ​សុខភាព​ដោយ​ការថត​ឆ្លុះ​ដោយ​ម៉ាស៊ីន​អង់​ដូរ​ស្តុ​ប រក​ដុំ​សាច់​ដែលមាន​ក្នុង​ពោះវៀនធំ (Colon polyps)​។​
 
​ដើម្បី​លើកកម្ពស់​ចំណេះដឹង​សុខភាព និង​ធ្វើ​ឲ្យ​អ្នក​ចូលរួមបាន​ស្វែងយល់​កាន់​ស៊ីជម្រៅ អំពី​ទិវា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក​ពោះវៀនធំ និង​ទ្វារបាត លោក​វេជ្ជបណ្ឌិត​ឯកទេស វះកាត់​ជំងឺ​ទូទៅ និង​ប្រព័ន្ធ​ទា្វ​របាត  Jonathan Foo បាន​ពន្យល់ថា​៖«​សុខភាព​ពោះវៀនធំ សម្រាប់​មនុស្ស​គ្រប់រូប ជាពិសេស​បុរស​អាយុ​៤៥​ឆ្នាំ​ទ្បើង​ទៅ ក្នុងចំណោម​ប្រជាជន បាន​ក្លាយជា​ប្រធានបទ​កាន់តែ​មានការ​យកចិត្ត​ទុកដាក់​ច្រើន​នាពេល​បច្ចុប្បន្ន ពីព្រោះ​មាន​ភស្តុតាង​កាន់តែច្រើន​បាន​បញ្ជាក់ថា សុខភាព​រាងកាយ​រប​ស់​យើង​ពឹង​អាស្រ័យ​លើ​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ ដែល​ប្រព័ន្ធ​នេះ ផ្អែក​ទាំងស្រុង​លើ​របប​អាហារ​របស់​យើង​»​។​


 
​លោក​វេជ្ជបណ្ឌិត Dr. Jonathan Foo បាន​ពន្យល់​អំពី​អត្ថប្រយោជន៍ នៃ​ការត្រួតពិនិត្យ​ដោយ​សុង​ពោះវៀនធំ ឲ្យ​បាន​ទៀងទាត់​ដោយ​ថា​៖«​វា​អាចជួយ​ឲ្យ​យើង​ដឹង​អំពី​វត្តមាន ជំងឺមហារីក​ពោះវៀនធំ​ក៏ដូចជា​មធ្យោបាយ​មួយ យ៉ាង​មាន​ប្រសិទ្ធភាព​នៃ​ការបង្ការ​ជំងឺ​,​ធ្វើ​រោគវិនិច្ឆ័យ​, ក៏ដូចជា​ផ្តល់​ការព្យាបាល​ដល់​អ្នកជំងឺ​ឲ្យ​បាន​ទាន់ពេលវេលា​»​។​
 
​ស៊ី​ង​ហ្គា​ពួរ មេ​ឌី​ខ​ល សេន​ធ័​រ មាន​គោលបំណង​ផ្តល់ជូន​សេវា​វេជ្ជសាស្ត្រ និង​ការព្យាបាល​ដល់​ប្រជាជន​កម្ពុជា និង​ជនបរទេស ដែល​កំពុង​រស់នៅ​ធ្វើការ​ក្នុងប្រទេស​នេះ ក៏ដូចជា​ប្រជាជន​មកពី​ប្រទេសជិតខាង​កម្ពុជា ដែល​ស្វែងរក​មូលដ្ឋាន និង​សេវាកម្ម​សុខាភិបាល​ទំនើប​។ មជ្ឈមណ្ឌល​នេះ ដំណើរការ និង​គ្រប់គ្រង​ដោយ​គណៈ​គ្រប់គ្រង DrMap ដោយ​ប្រើប្រាស់​ស្តង់ដារ និង​អ្នកឯកទេស​សិង្ហ​បុរី​។ រាល់​ការព្យាបាល និង​សេវាកម្ម​ទាំងអស់​សុទ្ធតែ​បាន​អនុលោម​តាម​ដំណើរការ និង​ពិធីសារ​សុខាភិបាល​ដែល​ទទួលបាន​វិញ្ញាបនបត្រ​ត្រឹមត្រូវ​។​
 
​ស៊ី​ង​ហ្គា​ពួរ មេ​ឌី​ខ​ល សេន​ធ័​រ នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​មួយ ដែល​ផ្តល់​សេវាកម្ម​ពេញលេញ និង​ឈានមុខ​គេ ដោយ​រួមបញ្ចូល​គ្នា​ទាំង​វេជ្ជសាស្ត្រ​ទូទៅ និង​វេជ្ជសាស្ត្រ​ថែទាំ​សុខភាព ដែល​ចំណុច​នេះ ធ្វើ​ឲ្យ​មជ្ឈមណ្ឌល​យើង ក្លាយជា​មជ្ឈមណ្ឌល​ទីមួយ​នៅ​រាជធានី​ភ្នំពេញ ដែល​បានដាក់​បញ្ចូល​សុខុមាលភាព​គ្រប់​ជ្រុងជ្រោយ ទៅជា​ទិដ្ឋភាព​ស្នូល នៅ​សេវាកម្ម​វេជ្ជសាស្ត្រ​សម្រាប់​សហគមន៍​។​


 
​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​មួយ​នេះ នឹង​ផ្តល់​សេវាកម្ម​ជាច្រើន រួមមាន​ការអនុវត្ត​ន៍​វេជ្ជសាស្ត្រ​ទូទៅ​, ការថែទាំ​ជំងឺ​រ៉ាំរ៉ៃ​, ការថត​ឆ្លុះ​ធ្វើ​រោគវិនិច្ឆ័យ និង​ការត្រួតពិនិត្យ​សុខភាព​, សុខុមាលភាព​គ្រប់​ជ្រុងជ្រោយ​, ការព្យាបាល​ដោយ​ប្រើ​ទឹក​សេរ៉ូម ការព្យាបាល​ស​ម្ផ​ស្ប និង​រោគ​សើ​ស្បែក​, និង​ការវះកាត់​ផ្សេងៗ​។​
 
​សេវាកម្ម​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​ប្រើ​ម៉ាស៊ីន​ថ្មី​បំផុត រួមមាន​ម៉ាស៊ីន​ថត​កាំរស្មី x, ម៉ាស៊ីន​ស្គេ​ន​ម៉ា​ម៉ូ​ក្រាម​, ម៉ាស៊ីន​ស្គេ​ន​ស៊ី​ធី​, ឧបករណ៍​វាស់​ដង់ស៊ីតេ​ឆ្អឹង និង​ម៉ាស៊ីន​អេកូ​សាស្ត្រ​។ ចំណែកឯ​ការព្យាបាល​សុខុមាលភាព​គ្រប់​ជ្រុងជ្រោយ និង​បញ្ចូល​លក្ខណៈពិសេស​ដូចជា ការព្យាបាល​ដោយ​ត្រាំ​ខ្សាច់​ភ្នំភ្លើង​, ការព្យាបាល​អ៊ីយ៉ុងអវិជ្ជមាន និង​អ៊ី​ន​ហ្វ្រា​រ៉េដ​, ថ្នាំ​ចិន​បុរាណ​, និង​របៀប​បន្សាប​ជាតិពុល​ជាច្រើន​ប្រភេទ​, កម្មវិធី​បញ្ចុះទម្ងន់ និង​ការគ្រប់គ្រង​ការឈឺចាប់​៕














 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com