COVID-19
សិល្បៈអន្តរជាតិ
សុខភាព
អន្តរជាតិ
Kurylenko តួឯក​ស្រី​រឿង James Bond តេស្ត​វិជ្ជមាន COVID-19
16, Mar 2020 , 3:05 pm        
រូបភាព
ដោយ: ថ្មីៗ
​តារា​ស្រី​បារាំង​ដើមកំណើត​អ៊ុយ​ក្រែ​ន Olga Kurylenko បាន​អះអាង​តាមរយៈ​បណ្តាញ​សង្គម Instagram ថា គាត់​កំពង់​រស់នៅ​ដាច់ដោយឡែក​ក្នុងផ្ទះ​របស់ខ្លួន ក្រោយ​តេស្ត​វិជ្ជមាន COVID-19 ហើយ​ថែមទាំង​អំពាវនាវ​ដល់​ក្រុម​អ្នកគាំទ្រ​ទាំងអស់​ថែរក្សា​ខ្លួន​ដោយ​ប្រុងប្រយ័ត្ន​បំផុត​។​



Kurylenko អាយុ​៤០​ឆ្នាំ ដែលជា​តារា​បង្ហាញ​ម៉ូដ​ផងដែរ​នោះ មានឈ្មោះ​ល្បីល្បាញ តាមរយៈ​ការសម្តែង​ជា​តួឯក​ស្រី​ក្នុង​ស៊េរី​រឿង «James Bond» ដែលមាន​ចំណងជើង​ថា «Quantum of Solace» កាលពី​ឆ្នាំ​២០០៨ និង​រឿង «Oblivion» កាលពី​ឆ្នាំ​២០១៣​។​


តារា​ស្រី​រូបនេះ បាន​អះអាងថា ខ្លួន ឈឺ​មួយ​សប្តាហ៍​មកហើយ​។ Kurylenko ក្លាយជា​តារា​ល្បីឈ្មោះ​លំដាប់​ពិភពលោក​ទី​៣​ដែល​ឆ្លង COVID-19 បន្ទាប់ពី​គ្រួសារ​តារា​សម្តែង​អាមេរិក Tom Hanks និង Rita Wilson បាន​តេស្ត​វិជ្ជមាន​នៅ​ប្រទេស​អូស្ត្រាលី​៕



© រក្សាសិទ្ធិដោយ thmeythmey.com