អត្ថបទពាណិជ្ជកម្ម
តំណាង​ទឹកក្រូច​អាយ​ស៍ IZE ថា​ស្ព​ត​ពាណិជ្ជកម្ម​ថ្មី បង្ហាញ​គន្លឹះ​ធ្វើ​ឲ្យ​ការជួបជុំ​គ្រួសារ ថ្ងៃ​ចូលឆ្នាំថ្មី​កាន់តែ​សប្បាយរីករាយ​
16, Mar 2020 , 5:05 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​រដូវ​កាល​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ ក្រុមហ៊ុន ផលិត​ទឹកក្រូច​អាយ​ស៍ (IZE) បាន​ផលិត​វីដេអូ​ពាណិជ្ជកម្ម​ដ៏​ថ្មី​សន្លាង​មួយ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ដ៏​គគ្រឹកគគ្រេង​នេះ ដែល​នៅក្នុង​វីដេអូ​នោះ បាន​រំលេច​អំពី​ទិដ្ឋភាព នៃ​ការជួបជុំ​សាច់ញាតិ មិត្តភក្តិ ក្រុមគ្រួសារ និង​សហគមន៍​យ៉ាង​សប្បាយរីករាយ ដោយមាន​ការ​ពិសា​ទឹកក្រូច​អាយ​ស៍​កូ​ឡា រាល់​គ្រប់​សកម្មភាព​ផងដែរ​។​
 
​លោកស្រី គង់ កុសល នាយិកា​ទីផ្សារ​ក្រុមហ៊ុន​ផលិត​ទឹកក្រូច​អាយ​ស៍ បានឱ្យដឹងថា​៖«​វីដេអូ​ពាណិជ្ជកម្ម​ប្រមាណ​៣០​វិនាទី ដែលមាន​ការចូលរួម​សម្តែង​ពី​ក្រុម SMALLWORLD SMALLBAND​នេះ មាន​គោលបំណង​លើកទឹកចិត្ត ដល់​ការជួបជុំ​មនុស្ស​ជាទី​ស្រលាញ់ លេងល្បែង​កម្សាន្ត និង​ពិសា​អាហារ​រួមគ្នា យ៉ាង​មានឱជារស​ជាមួយ​ទឹកក្រូច​អាយ​ស៍​កូ​ឡា ដែល​ប្រជាជន​ខ្មែរ​និយម​ពិសា​ផងដែរ​»​។  
 
​លោកស្រី​បាន​បន្ថែមថា​៖ «​រាល់​ការជួបជុំ​ទាំងអស់ ប្រាកដជា​កាន់តែ​រំភើប ប្រសិនបើ​អ្នក​ទាំងអស់គ្នា មាន​ភេសជ្ជៈ​ដែល​ឆ្ងាញ់​នៅក្នុង​ដៃ​។ តួយ៉ាង​ដូចជា​ដេ​អូ​ពាណិជ្ជកម្ម របស់​ទឹកក្រូច​អាយ​ស៍បាន​បង្ហាញ គឺ​ពិតជា​ធ្វើឱ្យ​ការជួបជុំ​របស់​អ្នក​ទាំងអស់គ្នា​សប្បាយ ជាមួយ​ក្រុម​ចម្រៀង​ដ៏​ល្បី ដែល​បានជ្រើសរើស​ពិសា​ទឹកក្រូច​អាយ​ស៍ នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​យើង​»​។ 
 
​លោកស្រី ក៏​សូម​ជូនពរ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ សូម​រីករាយ និង​ទទួល​សិរី​សួស្ដី​ឆ្នាំ​ថ្មី ឆ្នាំជូត រក​ទទួលទាន​មានបាន និង​សូម​ក្រើនរម្លឹក ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ សូម​មានការ​ប្រុងប្រយ័ត្ន រក្សា​អនាម័យ​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​ទទួលបាន​សុខភាព​ល្អ ជៀស​ឆ្ងាយ​ពី​ជំងឺ​ឈឺ​ថ្កាត់​នានា​ផងដែរ​។ 
 
​ទស្សនា​ស្ព​ត​ពាណិជ្ជកម្ម​ទឹកក្រូច​អាយ​ស៍​៖ 
 
 
  
(​អត្ថបទ​ពាណិជ្ជកម្ម​) 

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com