ជាតិ
រថយន្ត
រថយន្ត​បុរាណៗ ទាក់ភ្នែក​អ្នកដំណើរ​ជាង​រថយន្ត​សេ​រ៊ី​ទំនើប​
16, Mar 2020 , 8:19 pm        
រូបភាព
​រថយន្ដ CADILLAC ប្រភេទ Brougham របស់​សណ្ឋាគារ លី​នា​យា នា​ខេត្តសៀមរាប បានទទួល​ការចាប់អារម្មណ៍​ខ្លាំង​ពី​អ្នកដំណើរ ជាង​ប្រភេទ​រថយន្ត​ទំនើប​ទៅទៀត​។ នេះ​បើតាម​អះអាង​របស់លោក កន ចាន់​សត្យា អ្នកគ្រប់គ្រង​សណ្ឋាគារ​។ រថយន្ដ CADILLAC ប្រភេទ Brougha គឺជា​ប្រភេទ​ឡាន​អាមេរិកាំង ដែល​ត្រូវបាន​ផលិត​សម្រាប់ ទីផ្សារ​អាមេរិក​ខាងជើង​ប៉ុណ្ណោះ តែ​ហេតុអ្វី​វា​បាន​ដល់​ស្រុក​ខ្មែរ​។

 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស​រវាង នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក កន ចាន់​សត្យា ដូចតទៅ​៖
 
 
​ឡាន​ប្រភេទ Brougham ត្រូវបាន​ផលិត​នៅ​រោងចក្រ​ក្រុង Detroit រដ្ឋ Michigan សហរដ្ឋ​អាម៉េរិក ពី​ឆ្នាំ​១៩៧៧ ដល់​ឆ្នាំ​១៩៩២ (​រហូតដល់​ឆ្នាំ​១៩៨៦ មាន​ឈ្មោះថា Fleetwood Brougham)​។ ក្រុមហ៊ុន DETROIT Automobile ត្រូវបាន​បង្កើត​នៅ​ឆ្នាំ​១៨៩៩​។ ក្នុងឱកាស​ខួប ២០០​ឆ្នាំ នៃ​ទីក្រុង Detroit ឆ្នាំ​១៩០២ គេ​ដូរ​ឈ្មោះថា CADILLAC វិញ ដើម្បី​អបអរ​អ្នកបង្កើត​ទីក្រុង Detroit ដែលជា​ប្រជាពលរដ្ឋ​បារាំង​មាន​ឈ្មោះថា LAMOTHE-CADILLAC Antoine​។ ក្រុមហ៊ុន CADILLAC ជា​កម្ម​សិទ្ធ​របស់​ក្រុម GENERAL MOTORS៕










© រក្សាសិទ្ធិដោយ thmeythmey.com