ភ្នំពេញ ទី១៦ ខែមីនា ឆ្នាំ២០២០៖ ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រយៈពេល២ថ្ងៃពេញ ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet ផ្តល់ការបញ្ចុះតម្លៃ៧០% សម្រាប់ផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិទាំងអស់ របស់ Vietjet និង Vietjet Thailand(ថៃ)។ ការផ្តល់ជូននេះ គឺជាកាដូរបស់ Vietjet សម្រាប់រាល់អ្នកដំណើរទាំងអស់ ដែលចង់បង្កើតភាពស្រស់ស្រាយថ្មីៗ និងធ្វើដំណើរឆ្ពោះទៅកាន់អនាគតកាន់តែល្អប្រសើរ ក្នុងដំណាក់កាលដែលកំពុងតែមានការប្រកួតប្រជែងទាំងនេះ។
រីករាយជាមួយនឹងការសន្សំសំចៃដ៏អស្ចារ្យ លើសំបុត្រហោះហើររបស់ Vietjet ជាមួយនឹងកូដប្រូម៉ូសិន «BOOKNOW70» នៅពេលដែលកក់សំបុត្រ លើគេហទំព័រ www.vietjetair.com។ ពេលវេលានៃការហោះហើរ ចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។ ទទួលយកសំបុត្រប្រូម៉ូសិនរបស់អ្នក នៅពេលនេះ ដើម្បីសម្រាកលំហែទៅកាន់គោលដៅដ៏គួរឲ្យទាក់ទាញជាច្រើន ជាមួយនឹងជើងហោះហើរ បែបបរិស្ថានបៃតងរបស់ Vietjet ។
សំបុត្រក្នុងប្រូម៉ូសិននេះ អាចរកជាវបានគ្រប់ប៉ុស្តិ៍ទាំងអស់ ក្នុងនោះរាប់បញ្ចូលទាំងគេហទំព័រ www.vietjetair.com កម្មវិធីដំឡើងលើទូរស័ព្ទ «Vietjet Air» បណ្តាញសង្គម Facebook:
https://www.facebook.com/vietjetcambodia (ដោយគ្រាន់តែចុចលើពាក្យ «Booking»)។ ក្រៅពីនេះ អ្នកដំណើរទាំងអស់ អាចកក់សំបុត្រតាមរយៈលេខទូរស័ព្ទ +8419001886 និងតាមភ្នាក់ងារ/ការិយាល័យលក់សំបុត្រផ្លូវការរបស់ Vietjet។ ការទូទាត់នានា អាចធ្វើឡើងយ៉ាងងាយស្រួលតាមរយៈ Visa/ MasterCard/ AMEX/ JCB/ KCP/ UnionPay។
ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ៧០%នេះ ក្រុមហ៊ុន Vietjet ចង់ផ្តល់ភាពរីករាយ និងបទពិសោធន៍ ប្រកបដោយផាសុកភាព សម្រាប់រាល់អ្នកដំណើរទាំងអស់ នៅលើយន្តហោះថ្មី ដែលបំពាក់ដោយកៅអីដ៏មានផាសុកភាព និងហោះលើរយៈកម្ពស់ ១ម៉ឺនម៉ែត្រ ជម្រើសអាហារដ៏ឈ្ងុយឆ្ងាញ់ និងក្តៅៗចំនួន៩លើក ដែលបម្រើដោយបុគ្គលិកប្រកបដោយភាពរួសរាយរាក់ទាក់ ក៏ដូចជាកម្មវិធីប្រូម៉ូសិនជាច្រើន សកម្មភាពកម្សាន្តនានា និងសេវាបន្ថែមដ៏ទំនើបជាច្រើនទៀត នៅលើផ្លាតហ្វមពាណិជ្ជកម្មអេឡិចត្រូនិក។
ដើម្បីឆ្ពោះទៅកាន់អនាគតបៃតង ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet ក៏កំពុងតែវិវឌ្ឍន៍លើការប្រតិបត្តិកម្មវិធីឈ្មោះថា «ការពារភពផែនដីរបស់យើង ហោះហើរជាមួយ Vietjet» ដើម្បីការពារផែនដី កាត់បន្ថយហានិភ័យនៃគ្រោះធម្មជាតិ និងជំងឺឆ្លង ក៏ដូចជាជួយនាំយកតម្លៃដ៏សំខាន់ទាំងនេះ ទៅកាន់ពលរដ្ឋដែលកំពុងរស់នៅក្នុងគោលដៅជាច្រើន ដែល Vietjet មានខ្សែហោះហើរ។
Vietjet បានធ្វើការយ៉ាងប្រកៀក ជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ដូចជា ការិយាល័យសុខាភិបាល និងអាជ្ញាធរគ្រប់គ្រងអាកាសយាន្តដ្ឋាន ដើម្បីអនុវត្តយ៉ាងសកម្មនូវរាល់ការប្រតិបត្តិទាំងអស់ ស្របតាមកម្រិតស្តង់ដារកំពូលទូទាំងសកល។ ក្រុមហ៊ុន ក៏អនុវត្តយ៉ាងយកចិត្តទុកដាក់តាមការណែនាំទាំងអស់ ដែលត្រូវបានចេញដោយសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) អង្គការសុខភាពពិភពលោក (WHO) ដើម្បីការពារការរីករាលដាល់របស់ជំងឺផ្សេងៗ និងដើម្បីធានាឲ្យនូវសុវត្ថិភាពដ៏ខ្ពស់បំផុត សម្រាប់បុគ្គលិក អ្នកដំណើរ និងសហគមន៍ទាំងមូល៕
(*) មិនរាប់បញ្ចូលពន្ធ តម្លៃផ្សេងៗ និងមានសុពលភាពសម្រាប់តែសំបុត្រក្នុងប្រូម៉ូសិនប៉ុណ្ណោះ
(**) មិនរាប់បញ្ចូលថ្ងៃសម្រាកបុណ្យជាតិ
(អត្ថបទពាណិជ្ជកម្ម)