អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
Parc 21 Residence ខុន​ដូ​ប្រណីត​តម្លៃ​ក្រោម​៦​ម៉ឺន​ដុល្លារ​
17, Mar 2020 , 9:16 am        
រូបភាព
ដោយ: ថ្មីៗ
​ដោយមាន​ទីតាំង​យ៉ាង​អំណោយផល ស្ថិតនៅ​ចំណុចកណ្តាល​នៃ​បណ្តុំ​មជ្ឈមណ្ឌល​ពា​ណិ ជ្ជ​កម្ម​សំខាន់ៗ​របស់​រាជធានី​ភ្នំពេញ តំបន់​បឹងត្របែក បានប្រែក្លាយ​ទៅជា​គោលដៅ​ដ៏​ទាក់ទាញ សម្រាប់​ការអភិវឌ្ឍ​គម្រោង​អចលនទ្រព្យ ពិសេស​គម្រោង​លំនៅដ្ឋាន​បែប​សហកម្មសិទ្ធិ ដែល​បាន​កំពុង​រីកលូតលាស់​គួរឱ្យកត់សម្គាល់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ។ ក្នុងចំណោម​នេះ គម្រោង​ដែល​កំពុងមាន​ភាពលេច​ធ្លោ និង​ទាក់ទាញ​បំផុត គឺ​គម្រោង Parc 21 Residence ដែលជា​អគារ​ខុន​ដូ​ប្រណីត គ្រោង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ នៅ​ចន្លោះ​ឆ្នាំ​២០២២​ខាងមុខ ។​

​អំពី​គម្រោង Parc 21 Residence


 
Parc 21 Residence មាន​ទីតាំង​ស្ថិតនៅ​តំបន់​ទីប្រជុំជន​បឹងត្របែក នៃ​ខណ្ឌចំការមន ដែលជា​គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន JV Parc Residence Co., Ltd​។ គម្រោង​នេះ មាន​កម្ពស់​សរុប ២១​ជាន់ និង​យូ​នី​ត​សរុប​ចំនួន​១៣២ ដែល​ត្រូវបាន​រចនា​ឡើង​យ៉ាង​សម្រិតសម្រាំង​តាម​រចនាបទ​សម័យ​ទំនើប បំពាក់​ដោយ​សម្ភារ​បរិ​ក្ខា​រ​ស្តង់ដារ​អន្តរជាតិ គួបផ្សំ​នឹង​សេវាកម្ម​នៅក្នុង​អគារ​យ៉ាង​សម្បូរបែប ដើម្បី​ផ្តល់ជូន​ម្ចាស់​ខុន​ដូ នូវ​ជីវិត​រស់នៅ​ដ៏​ប្រណីត និង​ស៊ីវីល័យ​ប្រកបដោយ​ឧត្តមភាព​។​
 
​បរិក្ខារ​ដ៏​សម្បូរ​បែ ប​សម្រាប់​ជីវិត​រស់នៅ​បែប​ស៊ីវីល័យ​


 
​ក្រៅពី​ការ​រចនា​ដ៏​ប្រណីត និង​ទាន់សម័យ គម្រោង​មួយ​នេះ ផ្តល់ជូន​ផងដែរ​នូវ​សេវាកម្ម​ដ៏​សម្បូរបែប រួមមាន​អាង​ហែល​ទឹក ក្លិប​ហាត់ប្រាណ បន្ទប់​ស្ទី​ម អាង​ត្រាំ​ទឹក​ក្ដៅ និង​ទីតាំង​សម្រាក​លំហែកាយ​ដ៏​ស្រស់ស្រាយ​។ ក្រៅពីនេះ អ្នករស់នៅ​ក្នុង​អគារ​ក៏​អាច​ស្វែងរក​ផងដែរ​នូវ​ហាង​លក់ទំនិញ ភោជនីយដ្ឋាន ហាង​កាហ្វេ ម៉ា​ត និង​សាឡ​ន ដែល​មាននៅ​ជាន់​ទី​២ នៃ​អគារ​។​
 
​ទីតាំង​ស្ថិតនៅ​ចំណុចកណ្តាល​នៃ​តំបន់​ពាណិជ្ជកម្ម​


 
​លើសពីនេះទៅទៀត គម្រោង​មួយ​នេះ​មាន​ទីតាំង​យ៉ាង​ល្អប្រសើរ ស្ថិតនៅ​ចំណុចកណ្តាល​នៃ​តំបន់​ពាណិជ្ជកម្ម ដែល​បង្ក​ភាព​ស្រួល​សម្រាប់​ម្ចាស់​ខុន​ដូ ក្នុងការ​ធ្វើដំណើរ​ទៅគ្រប់​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ ពិសេស​គឺ​នៅក្បែរ​ហាង​លក់ទំនិញ​តូចធំ ភោជនីយដ្ឋាន មន្ទីរពេទ្យ ធនាគារ សាលារៀន និង​បណ្តា​ផ្សារ​ទំនើប​ធំៗ រួមមាន​ផ្សារ​ទំនើប Aeon Mall ផ្សារ​ទំនើប The Bridge Lifestyle Mall និង ផ្សារ​ទំនិញ​រួច​ពន្ធ​ក្រោម​ដី ក្នុង​អគារ Naga World ដែលមាន​ចម្ងាយ​មិន​លើសពី​១០​នាទី​។​
 
​ខុន​ដូ​ប្រណីត​សម្រាប់​គ្រួសារ​គ្រប់​ស្រទាប់វណ្ណៈ​


 
​យូ​នី​តរបស់ Parc 21 Residence ត្រូវបាន​បែងចែក​ជា ៥ ប្រភេទ​ដាច់ដោយឡែក​ពីគ្នា ដើម្បី​បំពេញ​តាម​តម្រូវការ​គ្រួសារ​គ្រប់​ស្រទាប់វណ្ណៈ​។ អតិថិជន​អាច​ជ្រើសរើស​រវាង បន្ទប់​ស្ទូ​ឌី​យោ អា​ផាត​មិន (​បន្ទប់​គេង​១) អា​ផាត​មិន (​បន្ទប់​គេង​២) ផែន​ហៅ​ស៍ (​បន្ទប់​គេង​២) និង ផែន​ហៅ​ស៍ (​បន្ទប់​គេង ៣) ដែលមាន​តម្លៃ​ចាប់ពី $54,790 រហូតដល់ $162,729​។ យូ​នី​ត​នីមួយៗ សុទ្ធសឹង​តែមាន​រានហាល​ដ៏​ធំ​ទូលាយ ដែល​អាច​ឲ្យ​ម្ចាស់​ខុន​ដូ​សម្រាក​លំហែកាយ ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ និង​គយគន់​ទេសភាព​ដ៏​សែន​មនោ​រម្យ របស់​រាជធានី​ភ្នំពេញ​៕
 
 
​(អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com