ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់បាន​ស្បែ​កស​ស្អាត​មែន​ទេ​? កុំ​រំលង​អាហារ​ទាំងនេះ​
17, Mar 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​របប​អាហារ​ក៏​ជះឥទ្ធិពល​លើ​សុខភាព​និង​ពណ៌​នៃ​ស្បែក​ផងដែរ​។ ថា​តើ​អាហារ​អ្វីខ្លះ​ជួយ​ឱ្យ​ស្បែក​កាន់តែ​ស​ស្អាត​ជាង​មុន​?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ស្បែក​ស​ស្រស់ថ្លា ៖
 
១. មើម​ឆៃថាវ​ក្រហម​
 
​បន្លែ​មើម​នេះ​មាន​ប្រសិទ្ធភាព​កម្ចាត់​ជាតិពុល​ដែល​បង្ក​ភាព​ស្រអាប់​ដល់​ស្បែក​ចេញពី​រាងកាយ​។ ការ​បន្សាប​ជាតិពុល​ក៏​ជួយ​បង្កើន​អុកស៊ីសែន​និង​សារធាតុចិញ្ចឹម​ដល់​កោសិកា​ស្បែក​ដែល​ជួយ​រក្សាសុខ​ភាពល្អប្រសើ​រ​និង​កាន់តែ​ស្រស់ថ្លា​។ មើម​ឆៃថាវ​ក្រហម​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម ជាតិ​ដែក ម៉ាញ៉េ​ស្យូ​ម ផូស្វ័រ​និង​វីតាមីន C ដែល​សុទ្ធតែ​ចាំបាច់​សម្រាប់​សុខភាព​ស្បែក​។​
 
២. សូកូឡា​ខ្មៅ​
 
​ការ​ញ៊ាំ​សូកូឡា​ខ្មៅ​ដែល​ផ្សំ​ឡើង​ពី​កា​កាវ​យ៉ាងហោចណាស់ ៧០ ភាគរយ​ជួយ​ការពារ​ស្បែក​មិនឱ្យ​ទទួលរង​ផលប៉ះពាល់​ពី​ពន្លឺព្រះអាទិត្យ​។ ម្យ៉ាងវិញទៀត​សូកូឡា​ខ្មៅ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ការពារ​កោសិកា​ស្បែក​មិនឱ្យ​ទទួលរង​ការបំផ្លាញ​ពី​រ៉ាឌីកាល់​សេរី​។​
 
៣. បឺ​រី​
 
​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​វីតាមីន C ដែល​ជួយ​ការពារ​កោសិកា​ស្បែក​មិនឱ្យ​ទទួលរង​ការបំផ្លាញ​ពី​រ៉ាឌីកាល់​សេរី ហើយ​បង្កើន​ការ​សំយោគ​កូ​ឡា​ជែ​ន​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ស្បែក​ស្រស់ស្អាត​ទប់ស្កាត់​ស្នាម​ជ្រីវជ្រួញ​ថែមទៀត​។​
 
៤. ផ្លែឈើ​ប្រភេទ Citrus
 
​រួមមាន​ផ្លែក្រូច ទំពាំងបាយជូរ ក្រូចឆ្មារ​ជាដើម​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C​។ វីតាមីន​នេះ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំងក្លា​បំផុត​មួយ​ដែល​មិន​ត្រឹមតែ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចាំបាច់​សម្រាប់​សុខភាព​ស្បែក​ផងដែរ​។ សម្រាប់​អ្នក​ដែល​ចង់ឱ្យ​ស្បែក​ស​ស្រស់ស្អាត​ជាង​មុន​កុំ​ភ្លេច​រួមបញ្ចូល​ផ្លែឈើ​ប្រភេទ Citrus ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
៥. ផ្លែ​ល្ហុង​

​ធ្លាប់​ដឹង​ទេ​ថា​ផលិតផល​ជួយ​ឱ្យ​ស្បែ​កស​ស្អាត​ដែល​ដាក់លក់​លើ​ទីផ្សារ​ភាគច្រើន​ផ្សំ​ឡើង​ពី​ល្ហុង​? នេះ​ក៏​ព្រោះតែ​ផ្លែ​ល្ហុង​មាន​ផ្ទុក​សារធាតុ papain ដែលមាន​ប្រសិទ្ធភាព​ជួយ​ឱ្យ​ស្បែ​កស​។ ដូច្នេះ​កុំ​ភ្លេច​ទទួលទាន​ផ្លែ​ល្ហុង​ជាប្រចាំ​។ អ្នក​ក៏​អាច​លាប​ផ្លែ​ល្ហុង​ទុំ​ដែល​កិន​ម៉ដ្ឋ​លើ​ស្បែក​និង​ទុកចោល​សម្រាប់​រយៈពេល ១ ម៉ោង​សឹម​លាង​សម្អាត​ចេញ​ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ​។​
 
៦. តែ​បៃតង​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាចជួយ​ឱ្យ​ស្បែក​ស​ជាង​មុន​និង​ការពារ​ស្បែក​ពី​កម្ដៅថ្ងៃ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com