រដ្ឋាភិបាល យកសណ្ឋាគារ The Great Duke សម្រាប់ដាក់អ្នកមានកូវីដ-១៩
COVID-19
ជាតិ
រដ្ឋាភិបាល យកសណ្ឋាគារ The Great Duke សម្រាប់ដាក់អ្នកមានកូវីដ-១៩
17, Mar 2020 , 10:07 am        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុករបស់ The Great Duke
រូបភាពពីទំព័រហ្វេសប៊ុករបស់ The Great Duke
ដោយមានការសម្រេចពីរដ្ឋាភិបាល ក្រសួងសុខាភិបាល បានសហការជាមួយអភិបាលរាជធានីភ្នំពេញ យកសណ្ឋាគារ The Great Duke អតីតសណ្ឋាគារអាំងទ័រកុងទីណង់តាល់ ធ្វើជាមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកឆ្លងកូវីដ-១៩ នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលចេញនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។



នៅព្រឹកថ្ងៃទី១៧ ខែមីនា ក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជា រកឃើញមនុស្ស១២នាក់ទៀត ដែលឆ្លងកូវីដ-១៩ ដោយក្នុងនោះ បុរសខ្មែរ- អ៊ិស្លាម១១នាក់ ទើបនឹងមកពីចូលរួមពិធីសាសនានៅម៉ាឡេស៊ី និង ម្នាក់ទៀត ជាបុរសខ្មែរ។ បច្ចុប្បន្ន កម្ពុជា រកឃើញមនុស្សសរុប២៤នាក់ហើយ ដែលឆ្លងកូវីដ-១៩៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com