អត្ថបទពាណិជ្ជកម្ម
ម្តងនេះ​លេង​ឈុត​ធំ​ហើយ​! បុរី ប៊ុន លី ផ្តល់ជូន​បណ្តោង​ខ្សែក​ពេជ្រ ក្នុងឱកាស​អបអរសាទ​រ​បុណ្យចូលឆ្នាំថ្មី​ខ្មែរ
17, Mar 2020 , 11:01 am        
រូបភាព
ដោយ: ថ្មីៗ
(​ភ្នំពេញ​)៖ ក្រោយ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន លើ​វិស័យ​អចលនទ្រព្យ និង​សំណង់​ផ្ទះល្វែង គ្រប់​ប្រភេទ​អស់​រយៈពេល​ជិត​មួយឆ្នាំ​រួចមក ហើយ​ដើម្បី​ជាការ​ថ្លែងអំណរគុណ​អតិថិជន និង​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ខាងមុខនេះ បុរី ប៊ុនលី នឹង​ផ្តល់ជូន​បណ្តោង​ខ្សែក​ពេជ្រ​ភ្លាមៗ ដោយ​គ្មាន​ការចាប់​រង្វាន់ និង​ផ្សងសំណាង​ឡើយ​។ ការផ្តល់ជូន​នេះ ចាប់ផ្តើម​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ដំណាច់​ខែមេសា ឆ្នាំ​២០២០​។​
 
​ការបង្ហាញ​វត្ដ​មាន របស់ បុរី ប៊ុនលី  ក្នុង​រយៈពេល​ត្រឹមតែ​ជិត​មួយឆ្នាំ​ប៉ុណ្ណោះ ទទួលបាន​ជោគជ័យ​ខ្ពស់ គួរ​ឲ្យ​កក់​សម្គាល់ ដោយ​ផ្ទះល្វែង​សម្រាប់​ការិយាល័យ និង​អាជីវកម្ម  (Town-House) ត្រូវបាន​អតិថិជន​ជាវ​ទាំង ១០០%​តែម្តង សម្រាប់​ដំណាក់កាល​ទី​១​។ ហើយ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អតិថិជន បុរី ប៊ុនលី សម្រេច​បើក​លក់​ផ្ទះល្វែង សម្រាប់​ការិយាល័យ និង​អាជីវកម្ម  (Town-House) ប្លុក​ថ្មី ដំណាក់កាល​២ ហើយ​ផ្តល់ជូន​នូវ​គោលការណ៍​បង់​ថ្មី រឹតតែ​ងាយស្រួល ក្លាយជា ម្ចាស់​គេហដ្ឋាន​ដ៏​ទំនើប​នេះ​ភ្លាមៗ​តែម្ដង ។​


 
​បុរី ប៊ុន លី ក៏មាន​គម្រោង​បើក​លក់​ប្រភេទ​ផ្ទះ វីឡា​កូន​(Link House), វីឡា​ភ្លោះ (Twin Villa) និង​ប្រភេទ​វីឡា​ប្រណិតៗ​ជាច្រើន​បន្ថែមទៀត ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ ដោយឡែក គម្រោង បុរី ប៊ុន លី បច្ចុប្បន្ន​មាន​លក់​ប្រភេទ ផ្ទះ​អាជីវកម្ម (Shop House), និង​ផ្ទះ​សម្រាប់​ការិយាល័យ​និង​រស់នៅ​បែប​ទំនើប (Town-House) ដែល​កំពុង​ទទួលបាន​ការពេញនិយម​និង​គាំទ្រ​ពី​សំណាក់ អតិថិជន​គ្រប់លំដាប់​។​
 
​គួរបញ្ជាក់​ផងដែរ​ថា បុរី ប៊ុនលី មាន​ផ្គត់ផ្គង់​ផ្ទះ​ទៅតាម​តម្រូវការ​ជាក់ស្តែង របស់​អតិថិជន​គ្រប់​ស្រទាប់វណ្ណៈ នៅក្នុង​ប្រទេស​កម្ពុជា រួម​ជាមួយនឹង​ការសាងសង់​អគារ​លំនៅស្ថាន​តាម​ស្តង់ដា បច្ចេកទេស​ច្បាស់លាស់ ដែលមាន​ការ​រចនា​ម៉ូត​បែប​ខ្មែរ និង​អឺរ៉ុប​រួមបញ្ចូល​គ្នា ក្នុង​បំណង​ផ្តល់ឱ្យ​អតិថិជន​រស់នៅ ក្នុង​លំនៅស្ថាន​ដ៏​ទំនើប​មានគុណ​ភាព និង​ប្រកបដោយ​សេចក្តីសុខ​។ បុរី ប៊ុនលី មាន​ទីតាំងនៅ​ផ្លូវ​បឹង​តា​ម៉ា​ត សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែលជា​ទីតាំង​ភូមិសាស្ត្រ​អំណោយផល សម្រាប់​ការប្រកប​អាជីវកម្ម​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​តាមរយៈ​លេខ​៖ 010/068/077 22 77 89 ៕
​ហ្វេ​ស​ប៊ុ​ក​: facebook.com/Boreybunly/​។ អាស័យដ្ឋាន ផ្លូវ​បឹង​តា​ម៉ា​ត សង្កាត់​ដង្កោ ខ​ណ្ឌ័​ដង្កោ រាជធានី​ភ្នំពេញ​៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com