អត្ថបទពាណិជ្ជកម្ម
ស្រា​បៀរ​កម្ពុជា និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ប្រកាស​ផ្អាក​ការប្រគំ​តន្ត្រី និង​សកម្មភាព​កម្សាន្ត​នានា ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩
17, Mar 2020 , 4:58 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោកស្រី គង់ កុសល នាយិកា​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បានប្រកាស​ផ្អាក​ការប្រគំ​តន្ត្រី​ទេសចរណ៍ Cambodia Brew the Beat និង WURKZ City Concert ទូទាំងប្រទេស ព្រមទាំង​សកម្មភាព​ប្រមូលផ្តុំ​ការកម្សាន្ត​ផ្សេងៗ​ឯទៀត បន្ទាប់ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ កំពុង​កើតមាន​ទាំង​ក្នុងប្រទេស​កម្ពុជា និង​ស្ទើរតែ​គ្រប់​ប្រទេស​នៅ​ទូទាំង​សាកលលោក​។  
 
​លោកស្រី​បាន​មានប្រសាសន៍ថា ការផ្អាក​សកម្មភាព​ប្រមូលផ្តុំ​ការកម្សាន្ត​ទាំងអស់នេះ  គឺធ្វើឡើង​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ កូ​វីដ​-១៩ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ដែល​អាចធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​។ 
 
​លោកស្រី​បន្តទៀតថា​៖ «​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន គ្រួសារ និង​សង្គម​យើង​ទាំងមូល នាង​ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​កម្ពុជា ទាំងអស់ ឱ្យចូល​រួមរក្សា​អនាម័យ​ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ចៀសវាង​ការ​ដើរហើរ​ចេញទៅ​ក្រៅ បើ​មិនចាំបាច់​»៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com