អត្ថបទពាណិជ្ជកម្ម
មក​មើល​បេះដូង និង​ចំណុច​ដ៏​លេចធ្លោ​បំផុត​របស់​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន​ក្នុង​លោក​​ Samsung Galaxy S20 Ultra | Galaxy S20+!
17, Mar 2020 , 6:01 pm        
រូបភាព
ដោយ: ថ្មីៗ
(​ភ្នំពេញ​) ថ្ងៃទី ១៧ ខែមីនា ឆ្នាំ​២០២០៖ សម័យ​ឥឡូវ​… “​ទូរស័ព្ទ​ម៉ាក​អីហ្នឹង​? ថតរូប​ច្បាស់​ម្លេះ​! ទូរស័ព្ទ​ម៉ាក​អីហ្នឹង​ថត​វីដេអូ​ច្បាស់​ល្អ​ម្លេះ ហើយ​អាចធ្វើ​អ៊ីចឹង​បាន​ទៀត​?” មិនបាច់​ឆ្ងល់​ទេ​…​ចាំ​ខ្ញុំ​ប្រាប់​! ទូរស័ព្ទ​ដែលមាន​លក្ខណៈពិសេស​បែ​ប​នេះ និង​កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​បំផុត​ក្នុងឆ្នាំនេះ​គឺមាន​តែ Samsung Galaxy S20 Ultra និង Galaxy S20+ ប៉ុណ្ណោះ​!!
 
​តាមពិតទៅ​ចាប់តាំងពី​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន​ដ៏​ល្អ​ឯក​ក្នុង​លោក​នេះ​ដាក់​សម្ពោធ និង​មាន​លក់​លើ​ទីផ្សារ​ទូទាំង​ពិភពលោក​រួចមក​គឺ​ទទួល​បានការ​ស្ងោ​ច​សរសើរ និង​ភ្ញាក់ផ្អើល​ខ្លាំង​បំផុត​ជាមួយនឹង​បច្ចេកវិទ្យា​កាមេរ៉ា​ជំនាន់​ចុងក្រោយ​របស់​ក្រុមហ៊ុន សាម​សុង ក្នុងការ​ធ្វើឱ្យ​អតិថិជន​ទាំងអស់​ស្លុង​ចិត្ត មិន​អស់ចិត្ត ហើយ​ស្រឡាញ់​ពេញចិត្ត​ដក​ពុំរួច​!
 
​ថ្ងៃនេះ​ក្រុមហ៊ុន​នឹង​ធ្វើការ​បង្ហាញជូន​នូវ​បេះដូង​ក៏ដូចជា​ចំណុចកំពូល​ដ៏​ពិសេស​អស្ចារ្យ​របស់ Samsung Galaxy S20 Ultra និង Galaxy S20+ ខ្លះៗ​ដែល​ធ្វើឱ្យ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន​ទាំងពីរ​នេះ​គ្រង​ដំណែង​ជា​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន​ប្រចាំឆ្នាំ​២០២០!


 
* សមត្ថភាព & គុណភាព​កំពូល កាមេរ៉ា Galaxy S20 Ultra 
 
-​កាមេរ៉ា​មុខ​៖ 40 MP (F2.2, AF)
-​កាមេរ៉ា​ក្រោយ​៖ 108 MP (Wide, F1.8), 48 MP (Telephoto, F3.5), 12 MP (Ultra-Wide, F2.2)
- មាន​សមត្ថភាព Zoom (Space Zoom) ដល់​ទៅ 100 ដង​!
* សមត្ថភាព & គុណភាព​កំពូល កាមេរ៉ា Galaxy S20+
-​កាមេរ៉ា​មុខ​៖ 10 MP (F2.2, AF)
-​កាមេរ៉ា​ក្រោយ​៖ 68 MP (Tele, F2.0), 12 MP (Wide, F1.8), 12 MP (Ultra-Wide, F2.2) 
- មាន​សមត្ថភាព Zoom (Space Zoom) ដល់​ទៅ 30 ដង​!
 
​ជាមួយនឹង​លក្ខណៈពិសេស​នៃ​សមត្ថភាព​កាមេរ៉ា​ខាងលើនេះ​លោកអ្នក​ឈប់​បារម្ភ​ថា​រូប​អត់​ស្អាត ឬ​មាន Noise ទៀ​តទៅ​បើទោះបីជា​ស្ថិតនៅ​កន្លែង​ដែល​ខ្សោយ​ពន្លឺ ឬ​កន្លែង​ងងឹត​ក៏ដោយ​!


 
* 8K Video Recording
 
- ជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​បង្អស់​ដែល​ថត វីដេអូ​បាន​កម្រិត 8K 24fps (UHD 7680 X 4320) ដោយ​ផ្តល់នូវ​គុណភាព​រូបភាព​ជាមួយនឹង​ចំនួន​ភិ​ច​ស្សែ​ល​ជាង 33 លាន​! ពិតជា​ច្បាស់​ខ្លាំងណាស់​!!
- អ្វីដែល​កាន់តែ​ពិសេស​អស្ចារ្យ​ដែលមាន​តែមួយ​គ្មាន​ពីរ​នោះ​គឺ 8K វីដេអូ អាច snap ចាប់យក​ឈុត​ណាមួយ​ក្នុង​វីដេអូ​ដែល​អ្នក​ពេញចិត្ត ហើយ​បំ​លែង​ទៅជា​រូបភាព​ក្នុង​កម្រិត 33 MP បាន​ថែម​ទៀតផង​! សក្តិសម​នឹង​គ្រង​ដំណែង​ជា​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន​ដែលមាន​កំពូល​កាមេរ៉ា​ក្នុង​លោក​មែន​! 
 
* មាន​បំពាក់​ស៊ីម​អេ​ឡិច​ត្រូ​និ​ច (e-Sim) 
 
- មាន​ជម្រើស​ច្រើន​សម្រាប់​អ្នកប្រើប្រាស់​!  លោកអ្នក​អាច​ប្រើ Nano SIM Card ទាំង 2 ក៏បាន ឬ​ប្រើ Nano SIM 1 + e-SIM ដោយ​អាចឱ្យ​យើង​បន្ថែម​មេម៉ូរី​បាន​ផងដែរ​)! ដូច្នេះ​មិនចាំបាច់​ចំណាយពេល​កាត់ SIM និង​ញាត់ SIM ចេញចូល​ច្រើន​ដែលនាំឱ្យ​ខាត​ពេល ឬ​គួរឱ្យ​ធុញទ្រាន់​នោះទេ​!
 
​កុំ​ទាន់​អាល​សរសើរ​អី​…​នៅមាន​ចំណុចកំពូលៗ និង​អស្ចារ្យ​ជាច្រើន​ទៀត​ដែល​យើង​នឹង​ធ្វើការ​បង្ហាញជូន និង​ប្រាប់​លម្អិត​បន្ថែមទៀត​! ដូច្នេះ​អតិថិជន​ទាំងអស់​ដែល​ចង់បាន​នូវ​កំពូល​បទពិសោធន៍​ដ៏​អស្ចារ្យ​ជាមួយនឹង​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន​ប្រចាំឆ្នាំ​២០២០ នេះ​អាច​អញ្ជើញ​ទៅ​ប៉ះ​ផ្ទាល់ ឬ​ធ្វើការ​សាកសួរ​នៅតាម​ហាង​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬក៏​ធ្វើការ​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ​៖ 1800-203232!



(អត្ថបទពាណិជ្ជកម្ម)

Tag:
 Samsung
© រក្សាសិទ្ធិដោយ thmeythmey.com