COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកទៅមើលប្រដាល់នៅបាងកកឆ្លង COVID-19 ក្នុងនោះមានអភិបាលខេត្តមួយរូប
× អ្នកទៅមើលកីឡាប្រដាល់មួយថៃ (Muay Thai) នៅក្រុងបាងកក ប្រទេសថៃកាលពីថ្ងៃទី៦ ខែមីនា ភាគច្រើនធ្វើតេស្តចេញលទ្ធផលវិជ្ជមាន COVID-19។ មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពថៃ លោក Rachit Arunrangsi ក៏ឆ្លងជំងឺនេះដែរ ក្រោយទៅទស្សនាផ្ទាល់ដល់សង្វៀន។
យោងតាមការផ្សាយរបស់ Thaipbsworld.com លោក Kitti Paopiamsap អភិបាលខេត្ត Chachoengsao រួមជាមួយលោក Matthew Deane តារាសម្តែង អ្នកគ្រប់គ្រង និងជាកីឡាករ Muay Thai ផងនោះ ក៏ស្ថិតក្នុងចំណោមអ្នកឆ្លងជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេថថ្មីនេះដែរ ក្រោយទៅមើលប្រកួតប្រដាល់នីឯកីឡដ្ឋាន Lumpinee ផ្ទាល់ កាលពីថ្ងៃទី៦ ខែមីនានោះ។
កម្មវិធីប្រដាល់ Muay Thai តែងតែធ្វើឡើងជាប្រចាំនៅឯសង្វៀន Lumpinee ក្នុងក្រុងបាងកក ដោយមានអ្នកចូលរួមទ្សសនាច្រើនកុះករជាប្រចាំ។
លោក Rachit Arunrangsi មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពថៃ ក៏ឆ្លង COVID-19 ដែរ។ តាមកាសែតបាងកកប៉ុស្តិ៍ មន្ត្រីសុខាភិបាលថៃ បានតាមដានសកម្មភាព១៤ថ្ងៃចុងក្រោយរបស់លោកដើម្បីកំណត់អត្តសញ្ញាណបុគ្គលដែលប៉ះពាល់ផ្ទាល់ជាមួយលោក។ ក្នុងនោះមនុស្ស៦០នាក់ប្រឈមហានិភ័យឆ្លងពីលោក Rachit ហើយការធ្វើចត្តាឡីស័កនៅផ្ទះ ត្រូវបានដាក់ចេញសម្រាប់ពួកគេ។ លើសពីនេះទៀត ក្នុងចំណោមនោះ ក៏មានមន្ត្រីបញ្ជាការចំនួន ៣៦នាក់ផងដែរ ដែលត្រូវអះអាងថា ប្រឈមហានិភ័យខ្ពស់បំផុត។
គិតត្រឹមថ្ងៃទី១៧ ខែមីនានេះ ថៃ មានករណីឆ្លង COVID-19 ចំនួន១៧៧ករណី អ្នកស្លាប់ម្នាក់ប៉ុណ្ណោះ ខណៈអ្នកជាសះស្បើយមាន៤១នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com