COVID-19
អន្តរជាតិ
ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ជប៉ុន លោក Kozo Tashima តេស្ត​វិជ្ជមាន COVID-19
17, Mar 2020 , 8:14 pm        
រូបភាព
​លោក Kozo Tashima ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ជប៉ុន (JFA) និង​ជា​អនុប្រធាន​គណៈកម្មការ​អូឡាំពិក​ជប៉ុន។ រូបថត AFP
​លោក Kozo Tashima ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ជប៉ុន (JFA) និង​ជា​អនុប្រធាន​គណៈកម្មការ​អូឡាំពិក​ជប៉ុន។ រូបថត AFP
ដោយ: រួបរួម
​លោក Kozo Tashima ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ជប៉ុន (JFA) និង​ជា​អនុប្រធាន​គណៈកម្មការ​អូឡាំពិក​ជប៉ុន មាន​លទ្ធផល​តេស្ត​វិជ្ជមាន COVID-19​។ នេះ​បើតាម​ការអះអាង​របស់ JFA ហើយ​ត្រូវបាន​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ក្យូ​តូ​។​



​លោក Tashima ដែល​បាន​ជាប់ឆ្នោត​ឡើងវិញ​ក្នុង​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) កាលពី​ខែមេសា ឆ្នាំមុន​ផងដែរ​នោះ បាន​អា​ការៈមិន​ស្រួល​កាលពី​ថ្ងៃ​អង្គារ ហើយ​ចេញ​រោគសញ្ញា​នៅ​ថ្ងៃ​សៅរ៍​។​

​បើតាម​ក្យូ​តូ មេ​បាល់ទាត់​ជប៉ុន​វ័យ​៦២​ឆ្នាំ​រូបនេះ បានធ្វើ​ដំណើរ​ទៅកាន់​អង់គ្លេស ហូ​ឡង់ និង​សហរដ្ឋអាមេរិក ពី​ចុងខែ​កុម្ភៈ ដល់​ដើមខែ​មីនា​។ ចុងក្រោយ​លោក​បាន​មើល​ការប្រកួត​អន្តរជាតិ​មួយចំនួន ក៏ដូចជា​ការចូលរួម​ជំនួប​ដេញថ្លៃ Women World Cup ឆ្នាំ​២០២៣៕



© រក្សាសិទ្ធិដោយ thmeythmey.com