COVID-19
ជាតិ
ម៉ាឡេស៊ី២នាក់ទៀតនៅកែប តេស្តវិជ្ជមាន COVID-19 នាំឲ្យអ្នកឆ្លងសរុបនៅកម្ពុជាមាន៣៥នាក់
× លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលនាព្រឹកថ្ងៃពុធ ទី១៨ ខែមីនា នេះ បានអះអាងពីលទ្ធផលតេស្តវិជ្ជមានបុរសជនជាតិម៉ាឡេស៊ី២នាក់បន្ថែមទៀត ដែលត្រូវបានដាក់ក្រោមវិធានចត្តាឡីស័កនៅព្រះវិហារឥស្លាមមួយក្នុងខេត្តកែប។ បុរសម៉ាឡេស៊ី២នាក់នេះ ជាចំនួនបន្ថែមលើម៉ាឡេស៊ី៣នាក់ទៀតនៅខេត្តកែបដដែល ដែលត្រូវបានប្រកាសវិជ្ជមាន កាលពីយប់ថ្ងៃទី១៧ ខែមីនា។ សរុបអ្នកឆ្លង COVID-19 នៅកម្ពុជា មាន៣៥នាក់ហើយ មកដល់ពេលនេះ។
អ្នកឆ្លងទាំងនោះមាន ៩ករណីនៅភ្នំពេញ ៥ករណីនៅកែប ៤ករណីនៅបាត់ដំបង ៣ករណីនៅកំពង់ចាម ៣ករណីនៅកំពង់ឆ្នាំង ២ករណីបន្ទាយមានជ័យ ២ករណីនៅត្បូងឃ្មុំ ២ករណីនៅព្រះវិហារ ២ករណីនៅសៀមរាប ១ករណីនៅកំពត ១ករណីនៅកោះកុង និង១ករណីនៅខេត្តព្រះសីហនុ។
ក្នុងចំណោមនោះ ជនជាតិខ្មែរមាន២២នាក់ ម៉ាឡេស៊ី៥នាក់ អង់គ្លេស៣នាក់ បារាំង២នាក់ កាណាដា១នាក់ បែលហ្ស៊ិក១នាក់ និងចិន១នាក់ ដែលជាករណីដំបូង ហើយសះស្បើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com