COVID-19
ជាតិ
ព្រះបរមរាជវាំង ក៏ត្រូវបិទដែរ
× ការចូលទស្សនាក្នុងព្រះបមរាជវាំងកម្ពុជា ត្រូវផ្អាក ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងព្រះបមរាជវាំង នៅថ្ងៃទី១៨ ខែមីនា។
ក្រសួងព្រះបរមរាជវាំង បញ្ជាក់ថា ការបើកឲ្យចូលទស្សនាក្នុងព្រះបរមរាជវាំងឡើងវិញ ក្រសួង នឹងជួនណឺងតាមក្រោយ។ ការបិទព្រះបរមរាជវាំង គឺក្រោយសង្កេតឃើញការរាលដាលនៃជំងឺកូវីដ-១៩។
ការរាលដាលនៃជំងឺកូវីដ-១៩ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ប្រកាសបិទទីកន្លែងជាច្រើននៅទូទាំងប្រទេស រួមមាន សាលារៀនគ្រប់កម្រិត សារមន្ទីរ ខេធីវី ក្លិបកម្សាន្ត រោងភាពយន្ត ការប្រគំតន្រ្តីតាមទីសាធារណៈ និង ការជួបជុំតាមបែបសាសនាគ្រប់ប្រភេទ។
គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា កម្ពុជា រកឃើញមនុស្ស៣៥នាក់ហើយ ដែលឆ្លងកូវីដ-១៩៕
© រក្សាសិទ្ធិដោយ thmeythmey.com