ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​ឆ្នាំ​២០២០​ត្រូវបាន​ពន្យារពេល​ទៅ​ខែសីហា​វិញ​
អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​ឆ្នាំ​២០២០​ត្រូវបាន​ពន្យារពេល​ទៅ​ខែសីហា​វិញ​
18, Mar 2020 , 3:09 pm        
រូបភាព
ដោយ: ថ្មីៗ
​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី កំពុង​បង្ក​ផលប៉ះពាល់​លើ​ប្រទេស​ស្ទើរតែ​ទាំងអស់​នៅលើ​ពិភពលោក តួយ៉ាង​ដូចជា ការបិទ​សាលារៀន អាជីវកម្ម ជើងហោះហើរ និង​ព្រឹត្តិការណ៍​ធំៗ ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។ ក្នុង​ស្មារតី​ប្រយុទ្ធប្រឆាំង និង​ការពារ​កា​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ គណៈ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន Realestate.com.kh បានសម្រេច​ចិត្ត​លើក​ពេល​ប្រារព្ធ​ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​ឆ្នាំ​២០២០ ឬ​ជា​ភាសា​អង់គ្លេស Home & Lifestyle Expo 2020​។ ក្រុមហ៊ុន​បានសម្រេច​កំណត់​យក​ថ្ងៃ​ថ្មី​ជំនួស​វិញ​គឺ​ថ្ងៃទី ៧ និង ៨ ខែសីហា ឆ្នាំ​២០២០​។​
 
​ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​ឆ្នាំ​២០២០ ត្រូវបាន​លើក​ពេល​ធ្វើទៅ​ថ្ងៃទី​៧ និង ៨ ខែសីហា​
​ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​ឆ្នាំ​២០២០ គី​ជា​មហា​ព្រឹត្តិការណ៍​តាំងពិព័រណ៍​ដ៏​មាន​ប្រជាប្រិយភាព​មួយ ដែល​ត្រូវបាន​រៀបចំឡើង​មួយឆ្នាំ​ម្ដង​ដោយ​ក្រុមហ៊ុន Realestate.com.kh​។ ព្រឹត្តិការណ៍​ពិព័រណ៍​នេះ​ត្រូវ​បានកំណត់​កាលបរិច្ឆេទ​ធ្វើ​នៅ​ថ្ងៃទី ២៤ និង ២៥ ខែមេសា ប៉ុន្ដែ​ដោយសារតែ​ការរីក​រាលដាល​យ៉ាងគំហុក​នៃ​វីរុស​កូ​រ៉ូ​ណា ដែល​កំពុង​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​កម្រិត​សកលលោក គណៈ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន Realestate.com.kh បានសម្រេច​ចិត្ត​លើក​ថ្ងៃ​ធ្វើ​ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​ឆ្នាំ ២០២០​នេះ ទៅធ្វើ​នៅ​ថ្ងៃទី ៧ និង ៨ ខែសីហា​ជំនួស​វិញ​។ 
 
​ការពន្យារ​ពេលនេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោល បំណង​ដើម្បី​ធានា​សុវត្ថិភាព​ដល់​មនុស្ស​គ្រប់គ្នា​ដែល​ចូលរួម និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​វីរុស​នេះ​។ នេះ​បើ​យោងតាម​លោក Thomas O’Sullivan នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Realestate.com.kh​។​


 
«​ការសម្រេច​លើក​ថ្ងៃ​ធ្វើ​ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ ត្រូវបាន​ធ្វើឡើង​ដោយ​ផ្អែកលើ​កាតព្វកិច្ច​នៃ​ការយកចិត្តទុកដាក់​មិន​ត្រឹមតែ​ចំពោះ​និ​យោ​ជិ​ករ​បស់​ក្រុមហ៊ុន Realestate.com.kh ម្ចាស់​ឧបត្ថម្ភ​កម្មវិធី អ្នក​តាំងពិព័រណ៍ និង​ដៃគូ​ពាក់ព័ន្ធ​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ យើង​មានការ​យកចិត្តទុកដាក់​យ៉ាងខ្ពស់​ពី​សុវត្ថិភាព និង​សុខុមាលភាព​របស់​អ្នកចូលរួម​ទស្សនា​នៅក្នុង​ពិព័រណ៍​របស់​យើង​។ ទោះបីជា​ចំនួន​នៃ​អ្នក​ចុះឈ្មោះ​ចូលរួម​នៅតែ​បន្ដ​កើនឡើង​យ៉ាងណាក្ដី យើង​មិនអាច​សន្យាថា នឹងមាន​អ្នកចូលរួម​ច្រើន​កុះករ​នៅ​ថ្ងៃ​កាលបរិច្ឆេទ​ចាស់​ដែល​បានកំណត់​នោះទេ​។ គ្រប់​វិស័យ​ទាំងអស់ ទាំង​សាធារណ និង​ឯកជន​នៅ​ទូទាំង​ពិភពលោក​បាន​កំពុង​ប្រើប្រាស់​នូវ​មធ្យោបាយ និង​ចំណាត់ការ​ផ្សេងៗ​ក្នុង​កិច្ច​ខំប្រឹងប្រែង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​នេះ ដូច្នេះ​ប្រសិនបើ​យើង នៅ​បន្ដ​ប្រារព្ធ​ធ្វើ​ពិព័រណ៍​របស់​យើង​នៅ​ខែមេសា មានន័យថា​យើង​ពិតជា​គ្មាន​ទំនួល​ខុសត្រូវ​ឡើង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Thomas O’Sullivan ។​


 
​ការពន្យារ​ពេលនេះ​នឹង​ផ្ដល់​ផលប្រយោជន៍​កាន់តែច្រើន​ទៅដល់​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី និង​អ្នកចូលរួម​តាំងពិព័រណ៍​ទាំងអស់​

​លោក O’Sullivan បានបញ្ជាក់​ជាថ្មី​ទៅដល់​អ្នកចូលរួម​តាំងពិព័រណ៍​ទាំងអស់​ថា បើទោះបីជា ព្រឹត្តិការណ៍​នេះ​ត្រូវបាន​លើក​ទៅធ្វើ​នៅ​ខែសីហា​ក៏ដោយ ពិព័រណ៍​នេះ​នឹង​ប្រារព្ធ​ធ្វើឡើង​ដោយ​ខាន​ពុំបាន​។​
 
​លើសពីនេះទៅទៀត​ពិព័រណ៍​នេះ​នឹង​ផ្ដល់​ផលប្រយោជន៍​កាន់តែច្រើន​ទៅដល់​អ្នកចូលរួម​តាំងពិព័រណ៍ ពីព្រោះ​ក្រុមហ៊ុន Realestate.com.kh បានសម្រេច​ចិត្ត​ដាក់បញ្ចូល​គ្នា​នូវ​ព្រឹត្តិការណ៍​ពិព័រណ៍​ដ៏​ធំ​ចំនួន​ពីរ​របស់ខ្លួន គឺ Home & Lifestyle Expo និង Realestate.com.kh Expo ជា​ព្រឹត្តិការណ៍​ដែល​ត្រូវបាន​រៀបចំ​ឡើងជា ប្រចាំឆ្នាំ​នៅ​ខែតុលា​នៅឯ​សណ្ឋាគារ Naga World​។ Realestate.com.kh Expo ជា​ព្រឹត្តិការណ៍​ពិព័រណ៍ ដែល​ទាក់ទាញ​ភាគច្រើន​វិនិយោគិន​ជនជាតិ​បរទេស និង​ជនជាតិខ្មែរ​ដែលមាន​ជីវភាព​ធូ​ធារ​។​
 
«​យើង​នឹង​បញ្ចូល​គ្នា​នូវ​ព្រឹត្តិការណ៍​ពិព័រណ៍ Home & Lifestyle Expo និង Realestate.com.kh Expo ធ្វើ​វា​ជា​ពិព័រណ៍​ដ៏​ធំ​អស្ចារ្យ​មួយ​ដែល​នឹង​ប្រព្រឹត្តិ​ធ្វើឡើង​នៅ​ថ្ងៃទី ៧ និង ៨ ខែសីហា ឆ្នាំ ២០២០​។ ព្រឹត្តិការណ៍​នេះ​នឹង​ផ្ដល់​ឲ្យ​អ្នកចូលរួម​តាំងពិព័រណ៍​នូវ​ផលប្រយោជន៍​កាន់តែច្រើន​បន្ថែមទៀត​។ យើង​នឹងមិន​បញ្ឈប់​ការផ្សព្វផ្សាយ​ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​នោះទេ​។ យើង​នឹង​បន្ដធ្វើ​ការផ្សព្វផ្សាយ​ពី​ពិព័រណ៍​នេះ​ជាមួយ​កាលបរិច្ឆេទ​ថ្មី​»​។ លោក O’Sullivan មានប្រសាសន៍​បន្ថែម​។​


 
​ការពន្យារ​ពេលនេះ​នឹង​ផ្ដល់​ផលប្រយោជន៍​កាន់តែច្រើន​ទៅដល់​អ្នកចូលរួម​ទស្សនា​
 
​បើទោះបីជា​ការបញ្ចូល​គ្នា​នេះ​ហាក់ដូច​ជាមាន​ផល​អវិជ្ជមាន​តិចតួច​ទៅដល់​ក្រុមហ៊ុន Realestate.com.kh ប៉ុន្ដែ​អ្នកចូលរួម​ទស្សនា និង​អ្នកចូលរួម​តាំងពិព័រណ៍​ទាំងអស់​អាច​ចាត់ទុកថា​នេះ គឺជា​ការនាំមក​ជូន​ដ៏​ល្អ​អស្ចារ្យ​បំផុត​។ ព្រឹត្តិការណ៍​នេះ​នឹង​នាំមក​ជូន​នូវ​គម្រោង​បុរី និង​ខុន​ដូ​ជាច្រើន​ជាមួយ​តម្លៃ​ផ្សេងៗ​គ្នា ដែល​សមស្រប​ជាមួយ​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ​ដែលមាន​បំណង​ចង់​ទិញ​អចលនទ្រព្យ និង​សម្ភារ​ផ្សេងៗ​។ លើសពីនេះទៅទៀត​ព្រឹត្តិការណ៍​នេះ​ក៏​នាំមក​ជូន​នូវ វិស័យ​ជាប់​ពាក់ព័ន្ធ​ផ្សេងទៀត​រួមមាន ធនាគារ មីក្រូ​ហរិញ្ញវត្ថុ រចនា​ម៉ូត សំណង់ និង ក្រុមហ៊ុន​ធានារ៉ាប់រង ក៏ដូចជា យានយន្ដ ម៉ូតូ ទូរស័ព្ទ សម្ភារ​ក្នុងផ្ទះ គ្រឿង​សង្ហា​រឹម គ្រឿងអលង្ការ សម្ភារ​កីឡា និង​របស់របរ​ជាច្រើន​ផ្សេងទៀត​។​
 
​ក្នុង​ពិព័រណ៍​នេះ​ក៏មាន​ការរៀបចំ​ជា​សិក្ខាសាលា​ជាច្រើន​លើ​ប្រធានបទ​ផ្សេងៗ​គ្នា ដែល​ជាប់ទាក់ទង​ជាមួយ​វិស័យ​អចលនទ្រព្យ និង​វិស័យ​ដែល​ជាប់​ពាក់ព័ន្ធ​ផ្សេងទៀត​។​
 
​មាន​តម្រូវការ​ខ្ពស់​សម្រាប់​ស្ដង់​ដែល​នៅសល់​
 
​ទោះបី​មាន​វិបត្ដិ​បច្ចុប្បន្ន​ដែល​បណ្តាលមកពី​វីរុស​កូ​រ៉ូ​ណាក៏ដោយ​ក៏​ចំនួន​ក្រុមហ៊ុន​ដែល​បាន​ចុះឈ្មោះ​ចូលរួម​ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​ឆ្នាំ​២០២០​នៅតែ​បន្ត​កើនឡើង​។​
​ស្តង់​ជាង​៧៥%​ត្រូវបាន​លក់​អស់ហើយ​។ ជាមួយ​ការរួមបញ្ចូល​គ្នា​នៃ​ពិព័រណ៍ Home & Lifestyle Expo និង​Realestate.com.kh Expo នោះ យើង​រំពឹងថា​នឹងមាន​តម្រូវការ​ខ្ពស់​សម្រាប់​ស្ដង់​ដែល​នៅសល់ ពី​សំណាក់​ក្រុមហ៊ុន​អភិវឌ្ឍ​នានា​ដែលមាន​បំណង​ចង់​ចូលរួម​។​នេះ​បើតាម​យោង​លោក O’Sullivan ។​


 
​បើទោះជា​ក្រុមហ៊ុន Realestate.com.kh ត្រូវ​ចំណាយ​ប្រាក់​បន្ថែម សម្រាប់​ការផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ពិព័រណ៍​ពីរ​ក្នុងពេល​តែមួយ​ក៏ដោយ ក្រុមហ៊ុន​នឹងមិន​តម្រូវ​ឲ្យ​អ្នកចូលរួម​តាំងពិព័រណ៍​ដែល​បាន​ទិញ​ស្ដង់​រួច​បង់ប្រាក់​បន្ថែម​នោះទេ​។ ប៉ុន្ដែ​សម្រាប់​ក្រុមហ៊ុន​ដែល​មិនទាន់បាន​ទិញ​ស្ដង់ ហើយ​មានបំណង​ចង់​ចូលរួម​ពិព័រណ៍​នេះ​នឹងត្រូវ​ទិញ​ក្នុងតម្លៃ​កំណត់​ថ្មី​ដែល​ត្រូវបាន​ដំឡើងថ្លៃ​ចំនួន​២៥​ភាគរយ បើ​ប្រៀបធៀប​ជាមួយ​តម្លៃ​ចាស់​។ លោក O’Sullivan បញ្ជាក់បន្ថែម​។​
 
«​ជាមួយ​ការបញ្ចូល​ព្រឹត្តិការណ៍​ពិព័រណ៍​ទាំងពីរ​នេះ​ចូលគ្នា​នឹង​ផ្ដល់ជូន​ផលប្រយោជន៍​កាន់តែច្រើន​ទៅដល់​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី និង​អ្នកចូលរួម​តាំងពិព័រណ៍ ជាមួយ​សកម្មភាព​ផ្សព្វផ្សាយ​ជាច្រើន​មុនពេល​ព្រឹត្តិការណ៍​នេះ​មកដល់ ដែល​នេះ​ជាការ​ចំណាយ​បន្ថែម​របស់​ក្រុមហ៊ុន Realestate.com.kh​។ សម្រាប់​អ្នកចូលរួម​តាំងពិព័រណ៍​ដែល​បាន​ជាវ​ស្ដង់​រួចហើយ​នឹងមិន​ត្រូវចំ​ណា​យ​បន្ថែម​លើ​អ្វី​ទាំងអស់​។ តម្លៃ​របស់​ស្ដង់​នឹង​កើនឡើង​សម្រាប់​អ្នកចូលរួម​តាំងពិព័រណ៍​ថ្មី​ដែលមាន​បំណង​ចូលរួម ពីព្រោះ​យើង​រៀបចំ​ពិព័រណ៍​កាន់តែ​ធំ​ដែល​នឹង​ទាក់ទាញ​ឲ្យ​មាន​អ្នកចូលរួម​ទ​ស្សាន​កាន់តែច្រើន​។ លោក O’Sullivan បានបញ្ជាក់​បន្ថែម​។​


 
​ប្រភព​៖ www.realestate.com.kh/
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com