COVID-19
ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ​ថា អ្នកមាន​កូ​វីដ​-១៩ នៅ​កម្ពុជា អាច​នឹង​ចម្លង​ដល់​គ្រួសារ​
18, Mar 2020 , 4:29 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ឌ​ឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល មាន​ប្រសា​សន៍ថា អ្នក​ដែល​ឆ្លង​កូ​វីដ​-១៩ នៅ​កម្ពុជា អាច​នឹង​ចម្លង​ដល់​គ្រួសារ​របស់​ពួកគេ​មុនគេ​។ តែ​អ្នកស្រី បញ្ជាក់ថា រហូតមកដល់​ពេលនេះ នៅ​មិនទាន់​រកឃើញ​សមាជិកគ្រួសារ​ណា​ម្នាក់​របស់​ពួកគេ បាន​ឆ្លង​កូ​វីដ​-១៩​ឡើយ​។ 


 
​អ្នកស្រី​វេជ្ជបណ្ឌិត ថ្លែង​ក្នុង​សន្និសីទកាសែត នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ ថា​៖«​អ្វីដែល​ជាការ​គិតគូរ​របស់​អ្នកស្រាវជ្រាវ អ្នកបច្ចេកទេស ក្រុមការងារ​របស់​យើង រួមទាំង​ជាមួយ​អង្គការ​សុខភាព​ពិភពលោក យើង​គិត​ហើយ​ថា នឹង​អាចមាន​ការចម្លង​ពី​បុគ្គល​ហ្នឹង ទៅដល់​ក្រុមគ្រួសារ​របស់គាត់​ជាបឋម​»​។ 
 
​យ៉ាងណា អ្នកស្រី អះអាងថា ភាគច្រើន​នៃ​គ្រួសារ​របស់​អ្នកមាន​កូ​វីដ​-១៩​ទាំងនោះ បាន​ឆ្លងកាត់​ការធ្វើ​តេស្ត​រួចហើយ ដោយមាន​លទ្ធផល​អវិជ្ជមាន​។  

​សំឡេង​៖​



 
​គិត​ត្រឹម​ថ្ងៃទី​១៨ ខែមីនា កម្ពុជា រកឃើញ​មនុស្ស​៣៥​នាក់​ហើយ ដែល​ឆ្លង​កូ​វីដ​-១៩ ដោយ​ក្នុងនោះ មាន​បុរស​ខ្មែរ​-​អ៊ិ​ស្លាម​១៧​នាក់ និង​បុរស​ខ្មែរ​២​នាក់​។ ចំពោះ​បុរស​ខ្មែរ​-​អ៊ិ​ស្លាម​ទាំង​១៧​នាក់ គឺ​ពួកគេ បាន​ឆ្លង​កូ​វីដ​-១៩ ក្រោយ​វិលត្រឡប់​ពី​ការចូលរួម​ពិធីបុណ្យ​នៅ​ម៉ាឡេស៊ី​។ ខ្មែរ​-​អ៊ិ​ស្លាម ដែល​ទៅ​ចូល​រូ​ម​ពិ​ធិ​សាសនា​នៅ​មា​ឡេ​ស៊ី សរុប​មាន​ជិត​៨០​នាក់​។ 
 
​ក្នុងចំណោម​អ្នក​ឆ្លង​កូ​វីដ​-១៩ ទាំង​៣៥​នាក់​នោះ ក៏មាន​បុរស​ជនជាតិ​បារាំង​ម្នាក់​ដែរ​។ កូន​របស់គាត់ ដែល​ទើប​នឹងមាន​អាយុ​៤​ខែ ត្រូវបាន​រកឃើញថា បាន​ឆ្លង​កូ​វីដ​-១៩​ពី​គាត់​៕ 
 

Tag:
 ឱ វណ្ឌ​ឌី​ន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com