អត្ថបទពាណិជ្ជកម្ម
អ្នក​ខេត្តបន្ទាយមានជ័យ ឈ្នះ​រង្វាន់​ធំ ៥០​លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ​ល្មម​ជួយ​ជីវភាព​គ្រួសារ​ឱ្យ​ប្រសើរឡើង​
19, Mar 2020 , 9:15 am        
រូបភាព
ដោយ: ថ្មីៗ
បន្ទាយមានជ័យ​៖ សម្រែក​ហ៊ោ​រទាំង​ម៉ោង​ជិត​១២ អា​ធ្រា​ត្រ​ទៅហើយនោះ ប្រាកដជា​ធ្វើ​ឲ្យ​អ្នកភូមិ មានការ​ភ្ញាក់ផ្អើល​ជាមិនខាន​ឡើយ តែ​ចុះ​អ្នកណា​អាច​ទៅ​ទប់​អារម្មណ៍​នេះ​បាន បើ​ជីវភាព​កំពុង​ខ្វះខាត​ខ្លាំង​ផង ស្រាប់តែ​មក​ឈ្នះ​រង្វាន់​ទឹកប្រាក់​ដល់​ទៅ​៥០​លាន​រៀល ពី​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ  យ៉ាង​ដូច្នេះ​។ ប្រាកដជា​រំភើប​ខ្លាំង​ហើយ​។

​លោកស្រី សូត្រ ណាគ្រី ពលរដ្ឋ​រស់នៅ​ខេត្តបន្ទាយមានជ័យ ប្រកប​របរ​ស្រែចម្ការ និង​ដាក់ អន្ទាក់​សត្វ​នាពេល​រាត្រី ដើម្បី​ចិញ្ចឹម​កូនប្រុស​ស្រី​៣​នាក់ ឲ្យ​រស់​នៅបាន​សមរម្យ​ដូច​គេឯង បាន​រៀបរាប់​ពី​ហេតុការណ៍​ឈ្នះ​រង្វាន់​នេះ​ថា​៖«​កាលពី​ក្បាល​ព្រលប់​ខ្ញុំ​ទិញ វើក WURKZ ១​កំប៉ុង​មក​ផឹក ហើយក៏​ស្រាប់តែ​ត្រូវ​រង្វាន់​១​កំប៉ុង ខ្ញុំ​ក៏​យកទៅ​ដូរ​ទុក​ហូប​ពេលយប់​ទៀត ព្រោះ​ត្រូវ​ទៅ​ដាក់​អន្ទាក់​សត្វ រហូតដល់​យប់​ជ្រៅ ស្រាប់តែ​តាមផ្លូវ​ប្រហែល​ម៉ោង​ជិត​១២​យប់ ក៏​គាស់​វើក WURKZ ១​កំប៉ុង ដែល​បាន​ដូរ​នោះ​ហើយ​បញ្ចាំង​ពិល​មើល​ក្រវិល​កំប៉ុង ស្រាប់ តែ​ឃើញ​ទឹកប្រាក់​រង្វាន់ ៥០​លាន​រៀល​នោះ ខ្ញុំ​អរ​ស្រែក​ហ៊ោរ​ឡើង​ផ្អើល​មនុស្ស ផ្អើល​សត្វ​អស់ហើយ​។ ខ្ញុំ​រំភើប​អើយ​រំភើប​ស្មានថា​យល់សប្តិ​»​។​

​គាត់​បន្តទៀតថា​៖ « ទឹកប្រាក់​៥០​លាន​រៀល នឹង​យកទៅ​ផ្គត់ផ្គង់​ទាំងស្រុង លើ​ការសិក្សា​របស់​កូនប្រុស​២​នាក់ និង​ប្អូនស្រី​ម្នាក់ ឱ្យបាន​រៀន​ចប់​ចុង​ចប់​ដើម​។ យ៉ាងហោចណាស់ ក៏​បញ្ចប់​ថ្នាក់​ទី​១២​ដែរ ព្រោះ​មានតែ​ចំណេះ​ប៉ុណ្ណោះ ដែល​អាចឱ្យ​ពួកគេ​មាន​អនាគត​ភ្លឺស្វាង មិន​ធ្វើការ​ហត់នឿយ​ដាច់​យប់​ដូចជា​ខ្ញុំ​»៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com