ពីនេះ ពីនោះ
រូបត្លុក
ម៉ាស់ ឬ​ស្បៀង​? ម៉ាស់​«​មួយ​»៣០០០​រៀល រីឯ​អង្ករ​មួយ​គីឡូក្រាម ២៥០០​រៀល​!
19, Mar 2020 , 9:49 am        
រូបភាព
ដោយ: ថ្មីៗ


​ភ្នំពេញ​៖ ចំណុច​ខាងលើនេះ គឺជា​អ្វីដែល​បុគ្គល​មាន​ជីវភាព​មធ្យម ឬ​ក្រោម​មធ្យម​ពិចារណា​។ សម្រាប់​អ្នកមាន​ជីវភាព​ធូរធា ម៉ាស់​ឡើងថ្លៃ មិនមាន​បញ្ហា​អ្វី​ទេ​។ តែ​សម្រាប់​អ្នកមាន​ជីវភាព​នៅ​ពិបាក​នៅឡើយ ការឡើង​ថ្លៃ​រាល់​គ្រប់​ទំនិញ​តែ​បន្តិច ក៏​ពួកគេ​ប្រឈម​ដែរ​។ ក្នុងពេល​បច្ចុប្បន្ននេះ ម៉ាស់​មួយ​ត្រូវបាន​គេ​លក់​ក្នុងតម្លៃ​២០០០​រៀល ឬ​៣០០០​រៀល ឬ​លើសពីនេះ អាស្រ័យ​លើ​គុណភាព​ម៉ាស់ រីឯ អង្ករ​វិញ មួយ​គីឡូក្រាម​តម្លៃ​តែ​២៥០០ ឬ​៣០០០​រៀល​ប៉ុណ្ណោះ​។ សរុបសេចក្តី​មកវិញ អ្នកធ្វើអាជីវកម្ម​ទាំងឡាយ មិនគួរ​ឆ្លៀតឱកាស​កេងចំណេញ​ប្រាក់​ក្នុង​កាលៈទេសៈ​ប្រឈម​នេះឡើយ​។ ចែកគ្នា​រស់ ប្រសើរ​ជាង​ដណ្តើម​គ្នា​រស់​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com