អត្ថបទពាណិជ្ជកម្ម
realme C3 3GB+32GB ម៉ូ​ឌែ​ល​ថ្មី​តម្លៃ​ត្រឹមតែ​១៣៩​ដុល្លារ បាន​មកដល់​កម្ពុជា​និង​ដាក់លក់​នៅថ្ងៃនេះ​ហើយ​
19, Mar 2020 , 10:24 am        
រូបភាព
ដោយ: ថ្មីៗ
​ទូរស័ព្ទ realme C3 ដែល​ទើបនឹង​ចេញ​កាលពី​ដើមខែ​កន្លងទៅនេះ ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ចាប់តាំងពី​ថ្ងៃ​ដាក់លក់​លើកដំបូង ហើយ​ក្នុង​ថ្ងៃនោះ​ផងដែរ ចំនួន​លក់​មាន​រហូត​ដល់​ទៅ​១៥០០​គ្រឿង ក្នុង​មួយថ្ងៃ​។ ក្នុងនាម​ជា​ម៉ាក​ផលិតផល​ថ្មី​មួយ ដែល​ទើបនឹង​ចូលមកក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា នេះ​គឺជា​លទ្ធផល​ដ៏​ល្អប្រសើរ​មួយ តើ realme C3 នេះ​មាន​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ណាខ្លះ​?
 
​ជាដំបូង គឺ​ការ​រចនា​ផ្នែក​ខាងក្រៅ realme C3 បាន​ប្រើការ​រចនា​ម៉ូដ​ដូចគ្នា ទៅនឹង​realme 5i ដែរ គឺ​កា​រចនា​បែប​ពន្លឺព្រះអាទិត្យ មាន​២​ពណ៌ គឺ​ពណ៌​ខៀវ និង​ពណ៌​ក្រហម សម្រាប់​ជ្រើសរើស ធ្វើឱ្យ​យើង​ទទួលបាន​អារម្មណ៍​បែប​ក្មេង​វ័យ និង​ស្វាហាប់ ហើយ​វា​ថែមទាំង​មិន​បន្សល់​ស្នាម​ម្រាមដៃ ដែល​ធ្វើឱ្យមាន​ការងាយស្រួល​ស្រួល​ចាប់​កាន់​ទៀតផង​។​
 
​ចំពោះ​អេក្រង់ និង​កាមេរ៉ា realme C3 បាន​ប្រើប្រាស់​អេក្រង់​តំណក់ទឹក ដែលមាន​6.5 អី​ុ​ង​ដែល​កម្រិត​អេក្រង់​ធំ រហូតដល់ 89% នៃ​តួ​អេក្រង់  កម្រិត​ភាពច្បាស់ 720*1600 និង​បំពាក់​នូវ​កាមេរ៉ា​ក្រោយ ៣​គ្រាប់ ដែល​អាចបំពេញ​នូវ​រាល់​តម្រូវ​ការថតរូប ទូទៅ​បាន​យ៉ាង​ល្អ​។​
 
realme C3 បំពាក់​នូវ​បន្ទះ​ឈី​ប MTK G70 ដំបូង​គេ​ក្នុង​ពិភពលោក ដែលមាន​ពិន្ទុ​ខ្ពស់​រហូតដល់​ជាង ១៩០០០០​ពិន្ទុ នៅលើ​កម្មវិធី Antutu​។ ការបំពាក់​នូវ​បន្ទះ​ឈី​ប​នេះ អាច​នាំឱ្យ​អ្នកទទួលបាន​បទពិសោធ​ន៍ ការលេង​ហ្គេម​ដែលមាន​ភាពរលូន​។​
 
​ដោយឡែក realme C3 ក៏បាន​បំពាក់​នូវ​ថាមពល​ថ្ម​ធំ ៥០០០mAh ជាមួយនឹង​កំណែ​កាន់តែ​ប្រសើរ​នៃ​បន្ទះ​ឈី​ប MTK G70 ធ្វើឱ្យ​ទូរស័ព្ទ​របស់លោក​អ្នក កាន់​ថ្ម​បាន​រយៈពេល​យូរ​។ ជាមួយគ្នានេះដែរ ក៏​ដោះស្រាយ​នូវ​បញ្ហា​ដែល​ពិបាក​រក​កន្លែង​សាក​ថ្ម​ទូរស័ព្ទ ហើយក៏​ជា​ជម្រើស​ល្អ សម្រាប់​អ្នក​ដែល​មិន​ចូលចិត្ត​យក Power Bank តាម​ខ្លួន​ផងដែរ​។​


 
​ក្រៅពីនេះ realme C3 បាន​ក្លាយជា​ទូរស័ព្ទ​ម៉ូ​ឌែ​ល​ដំបូងបង្អស់ ដែល​ដំណើរការ​ជាមួយនឹង​ប្រព័ន្ធ​ប្រតិបត្តិការ realme UI ដែល​ឈរលើ​មូលដ្ឋាន​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Android 10​។ ធ្វើឱ្យ​កំណែ​នៃ​ការ​រចនា ក៏ដូចជា​មុខងារ និង​គុណភាព​នៃ​ប្រព័ន្ធ​របស់​ទូរស័ព្ទ realme C3​កាន់តែ​ប្រសើរ និង​ផ្តល់នូវ​បទពិសោធន៍​ការលេង​ដ៏​អស្ចារ្យ​មួយ ដែលមាន​ភាពរលូន​។​
 
​ហើយ realme C3 3G+32G ម៉ូ​ឌែ​ល​ថ្មី​នេះ បានដាក់​លក់​ថ្ងៃ​នេះហើយ តម្លៃ​ត្រឹមតែ ១៣៩​ដុល្លារ ។ អ្នកណា​និយាយថា ប្រើ​ទូរស័ព្ទ​តម្លៃ ក្រោម​១៥០​ដុល្លារ មិនអាច​ទទួលបាន​ប​ទ​ពិសោធន៍​ដ៏​ល្អ​នោះ​? តោះ​មក​សាក​ប្រើ realme C3 ទាំងអស់គ្នា វា​នឹង​ធ្វើឱ្យ​អ្នកមាន​ការយល់ឃើញ​ថ្មី​ចំពោះ​ទូរស័ព្ទ​កម្រិត​ថវិកា​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Solidus
© រក្សាសិទ្ធិដោយ thmeythmey.com