វីដេអូ
អត្ថបទពាណិជ្ជកម្ម
ក្បាច់​ហូល​៧០​ភាគរយ នៅ​ហាង​«​អម្ពរ​រាជ​នី​-​កាត់ដេរ​»​ច្នៃ​ខ្លួនឯង ដើម្បី​រក្សា​ទម្រង់​ខ្មែរ និង​ផ្ដល់​ភាព​ពិសេស​ដល់​អតិថិជន​
19, Mar 2020 , 11:27 am        
រូបភាព
​ភ្នំពេញ​៖ «​អម្ពរ​រាជ​នី​-​កាត់ដេរ​» ជា​ហាង​កាត់ដេរ​សម្លៀកបំពាក់​បុរាណ និង​សម័យ ដែលមាន​ស្នាដៃ​ល្អ​ប្រណីត ដែល​បើក​ដំណើរការ​ជាង​២០​ឆ្នាំ​មកហើយ​។ ក្បាច់​ហូល ត្រូវបាន​ច្នៃប្រឌិត និង​ស្រាវជ្រាវ ដោយ​រក្សា​ទម្រង់​ក្បាច់​ខ្មែរ​បុរាណ ដើម្បី​ផ្ដល់​ជា​សោភ័ណភាព​ដ៏​ស្រស់​ជូន​ដល់​អតិថិជន​ដែល​ស្រឡាញ់​នូវ​ក្បាច់​ហូល​ខ្មែរ​។​ លោកស្រី ង៉ែត សុវណ្ណ​ថន ម្ចាស់​ហាង  អម្ពរ​រាជ​នី​កាត់ដេរ  បាន​ប្រាប់​ឲ្យ​ដឹងថា ក្បាច់​ហូល នៅ​ហាង​រប​ស់​គាត់ ប្រមាណ​៧០​ភាគរយ គឺ​ច្នៃ​បង្កើត​ដោយ​ខ្លួនឯង​។ អ្នកស្រី ពន្យល់ថា ការធ្វើ​ដូច្នេះ គឺ​ដើម្បី​ផ្ដល់ជូន​ភាព​ពិសេស​សម្រាប់​អតិថិជន ដែល​អាច​ស្លៀក​សម្លៀកបំពាក់​ដែលមាន​ម៉ូដ​ខុសពី ហូល​ដែលមាន​លក់​នៅលើ​ទីផ្សារ​»​។​
 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​លោកស្រី ង៉ែត សុវណ្ណ​ថន ម្ចាស់​ហាង «​អម្ពរ​រាជ​នី​-​កាត់ដេរ​» ដូចតទៅ​៖ 

 
 
«​ចង់​ផ្ដល់​លក្ខណៈពិសេស​ដល់​អតិថិ​ជន​» ទើប​លោកស្រី ង៉ែត សុវណ្ណ​ថន ម្ចាស់​ហាង «​អម្ពរ​រាជ​នី​-​កាត់ដេរ​» ខិតខំ​ស្រាវជ្រាវ​បង្កើត​ក្បាច់​ហូល​ដោយ​ខ្លួនឯង និង​ដើម្បី​ថែរក្សា​ទម្រង់​ខ្មែរ​។ បើតាម​លោកស្រី ង៉ែត សុវណ្ណ​ថន ហូល​ទាំងនេះ​ជា​ផលិតផល​ខ្មែរ ដែល​ត្បាញ​ដោយ​ស្ត្រីៗ​នៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។ 
 
​ម្ចាស់​ហាង​វ័យ​៣៦​ឆ្នាំ​រូបនេះ បញ្ជាក់ថា​៖«​ហូល​ដែលមាន​លក់​នៅក្នុង​ហាង «​អម្ពរ​រាជ​នី​-​កាត់ដេរ​»​នេះ ចែកចេញជា​បួន​ផ្នែក ដោយ​ផ្នែក​ទី​១ ជា​ហូល​ប្រេន​ប្រចាំ​ហាង​, ផ្នែក​ទី​២ ជា​ក្រុម​ត្បាញ​ហូល​សម្រាប់​លក់​នៅលើ​ទីផ្សារ​, ផ្នែក​ទី​៣ ជា​ក្រុម​ត្បាញ​ហូល​ទាន់សម័យ និង​ផ្នែក​ទី​៤ ជា​ក្រុម​ត្បាញ​ហូល​ក្បាច់បុរាណ​ខ្មែរ​ដើម​»​។​
 
​ហាង «​អម្ពរ​រាជ​នី​-​កាត់ដេរ​» មាន​ទីតាំង​ស្ថិតនៅ​លើផ្លូវ ៥៨P ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ អតិថិជន​ដែល​ចង់​កាត់​សម្លៀកបំពាក់ ឬ​ជាវ​ហូល​ដែលមាន​ក្បូរក្បាច់​ខ្មែរ​យ៉ាង​ស្រស់ស្អាត ខុសប្លែក​ពី​គេ អាច​ទំនាក់ទំនង​មកកាន់​លេខ​ទូរ​សព្ទ ០១២ ៣០ ២៩ ៦៩៕ 








(អត្ថបទពាណិជ្ជកម្ម)

Tag:
 ហាង​កាត់ដេរ​
  ហូល​
© រក្សាសិទ្ធិដោយ thmeythmey.com