សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​(CSR) ជា​អាទិភាព​ចម្បង​របស់​ក្រុមហ៊ុន លី​ប្រា
អត្ថបទពាណិជ្ជកម្ម
សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​(CSR) ជា​អាទិភាព​ចម្បង​របស់​ក្រុមហ៊ុន លី​ប្រា
19, Mar 2020 , 3:16 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លី ប្រា គឺជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ទាំង​ផ្នែក​សេវាកម្ម​សន្តិសុខ និង​បច្ចេកវិទ្យា​។ លើសពីនេះ សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​(CSR) ក៏​ជា​សកម្មភាព​អាទិភាព​មួយ របស់​ក្រុមហ៊ុន លី​ប្រា ផងដែរ​។ អ្នកនាង មៀន លក្ខិណា ជា​នាយក​អភិវឌ្ឍន៍​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន លី​ប្រា បាន​គូសបញ្ជាក់ថា​កន្លងមក ក្រុមហ៊ុន​បាន​ចូលរួម​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​យ៉ាងច្រើន មានដូចជា ការផ្ដល់សេវា​ធានា​សុខ​សុវត្ថិភាព​ដល់​សង្គម ការចូលរួម​សកម្មភាព​លើកកម្ពស់​ការថែរក្សា​ប​រិ​ស្ថាន ការផ្តល់​ឱកាស​ហ្វឹកហាត់​ការងារ​ដល់​សិស្សានុសិស្ស ផ្ដល់​សម្ភារ​សិក្សា​ដល់​សិស្ស​ក្រីក្រ បណ្តុះបណ្តាល​ចំណេះ​ជំនាញ ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ដល់​បុគ្គលិក ក៏ដូចជា​ចូលរួម​លើកស្ទួយ ផ្សព្វផ្សាយ​ល្ខោនខោល និង​ក្បាច់គុន​ល្បុក្កតោ​ផងដែរ​។​
 
​ដើម្បី​ជ្រាប​ច្បាស់ ពី​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​(CSR)​ណាខ្លះ ដែល​ក្រុមហ៊ុន លី​ប្រា បាន​ចូលរួម សូម​អញ្ជើញ​លោកអ្នក ទស្សនា​កិច្ច​សម្ភាស​ខាងក្រោម​នេះ​៖ 
 
 
​សូមជម្រាបថា សមាជិក​របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​(EuroCham Cambodia) ផងដែរ​។ ហើយ​កាលពី​ចុងឆ្នាំ​២០១៩ ក្រុមហ៊ុន លី​ប្រា ត្រូវបាន​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ជ្រើសរើស​ជា​ក្រុមហ៊ុន ប្រជែង​យក​ពានរង្វាន់​សាជីវកម្ម​ទទួលខុសត្រូវ​សង្គម (CSR) ផងដែរ​។  
 

© រក្សាសិទ្ធិដោយ thmeythmey.com