COVID-19
កីឡាជាតិ
ជាតិ
លី​គ​កំពូល​កម្ពុជា និង​ពាន​សម្តេច ហ៊ុន សែន ត្រូវបាន​ផ្អាក​ដោយសារ COVID-19
19, Mar 2020 , 3:33 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​សម្រេច​ផ្អាក​ការប្រកួត​ពានរង្វាន់​លី​គ​កំពូល និង​ពាន​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០២០ បណ្តោះអាសន្ន​ដោយសារ​បារម្ភ​ការរីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19​។ សហព័ន្ធ​មិន​កំណត់​ពី​ពេលវេលា​ផ្អាក​នោះទេ គ្រាន់តែ​បញ្ជាក់ថា នឹង​ជួន​ដំណឹង​ពី​កាលបរិច្ឆេទ​ថ្មី​នៅ​ថ្ងៃក្រោយ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០​។

 
​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បន្តថា ការផ្អាក​នេះ គឺ​ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ COVID-19 ដែល​កំពុង​កើនឡើង​នៃ​ចំនួន​អ្នក​ឆ្លង​នៅ​ទូទាំង​ពិភពលោក​។ ការសម្រេច​របស់ សហព័ន្ធ ធ្វើឡើង​ក្រោយ​ក្រសួងសុខាភិបាល​កម្ពុជា​ប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី COVID-19 ជា​បន្តបន្ទាប់​ទាំង​លើ​ជនជាតិខ្មែរ និង​បរទេស​។ 
 
​គិត​ត្រឹម​រសៀល​ថ្ងៃទី​១៩ មីនា ឆ្នាំ​២០២០ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​រលាក​ផ្លូវដង្ហើម​បង្កឡើង​ដោយ COVID-19 សរុប​ចំនួន​៣៧​ករណី​។ ក្នុងចំណោម​ករណី​ទាំងអស់ ភាគច្រើន​ជា​ករណី​នាំចូល លើកលែងតែ​បុរស​វ័យ​៣៨​ឆ្នាំ​នៅ​ខេត្តសៀមរាប ដែល​ឆ្លង​ពី​ជនជាតិ​ជប៉ុន​៕  

Tag:
 Cambodian League 2020
  Hun Sen Cup
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com