COVID-19
អន្តរជាតិ
ទោះ​ជាប់​ចិន តែឡាវ មី​យ៉ាន់​ម៉ា កូរ៉េខាងជើង តា​ហ្ស៊ី​គី​ស្ថាន មិនទាន់​ឃើញ​អ្នក​ឆ្លង COVID-19 ឡើយ​
19, Mar 2020 , 9:19 pm        
រូបភាព
ស្ត្រីម្នាក់ពាក់ម៉ាស់ ដើរមុខផ្ទាំងផ្សព្វផ្សាយភាពយន្ត Disney រឿងវីរនារី Mulan នៅក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ រូបថត AFP
ស្ត្រីម្នាក់ពាក់ម៉ាស់ ដើរមុខផ្ទាំងផ្សព្វផ្សាយភាពយន្ត Disney រឿងវីរនារី Mulan នៅក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ រូបថត AFP
​ចាប់តាំងពី​រកឃើញ​នៅ​ក្រុង​វូ​ហាន ប្រទេស​ចិន នា​ចុងខែ​ធ្នូ ឆ្នាំ​២០១៩​កន្លងមក ជំងឺ​រលាក​សួត​ដែល​បង្កដោយ​កូ​រ៉ូ​ណា (COVID-19) បាន​រីក​សាយភាយ​ទៅ​ប្រទេស​មួយចំនួន​នៅ​ជុំវិញ​ប្រទេស​ចិន និង​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​។ ប៉ុន្តែ​ក្នុងករណីនេះ សារព័ត៌មាន​ថ្មីៗ នឹង​លើក​យកតែ​ប្រទេស​មួយចំនួន ដែលមាន​ព្រំដែន​ជាប់​ប្រទេស​ចិន និង​មិន​របាយការណ៍​រកឃើញ COVID-19 នៅក្នុង​ប្រទេស​តែប៉ុណ្ណោះ​។​

 
​ជា​ប្រទេស​ធំ​លំដាប់​ទី​៤ និង​មាន​ប្រជាជន​ប្រមាណ ១,៤​ពាន់​លាន​នាក់ ចិន​មាន​ព្រំដែន​គោក​ជាប់​ជាមួយ​ប្រទេស​ចំនួន ១៤​។ ក្នុងនោះ​មានដូចជា កូរ៉េខាងជើង រុស្ស៊ី ម៉ុង​ហ្គោ​លី កា​ហ្សា​ក់​ស្ថាន កៀ​ហ្ស៊ី​ស៊ី​ស្ថាន តា​ហ្ស៊ី​គី​ស្ថាន ឡាវ ឥណ្ឌា ប៊ូ​តង់ មី​យ៉ាន់​ម៉ា នេ​ប៉ាល់ ប៉ា​គី​ស្ថាន វៀតណាម និង​អា​ហ្វ​ហ្គា​នី​ស្ថាន​។ 
 
​ក្នុងចំណោម​ប្រទេស​ខាងលើនេះ មានតែ​ប្រទេស​៤​ប៉ុណ្ណោះ ដែល​មិនទាន់មាន​របាយការណ៍​រកឃើញ COVID-19 នៅក្នុង​ប្រទេស​។ ក្នុងនោះ​មានដូចជា កូរ៉េខាងជើង តា​ហ្ស៊ី​គី​ស្ថាន ឡាវ និង​មី​យ៉ាន់​ម៉ា​។ ទោះបីជា​យ៉ាងណាក៏ដោយ ប្រទេស​ទាំងនោះ បានដាក់​មនុស្ស​ក្រោម​វិធាន​ច​ត្តា​ឡី​ស័ក​ជា​បន្តបន្ទាប់​។ 
 
​ចំណែក​ប្រទេស​៨ ផ្សេង​ពីនេះ សុទ្ធ​តែមាន​របាយការណ៍​រកឃើញ COVID-19​។ ផ្អែក​តាម​តួលេខ​របស់​វែបសាយ​Worldometer ប្រទេស​ទាំង​៨​នោះ មានដូចជា ប៉ា​គី​ស្ថាន​មាន​ករណី​COVID-19 សរុប ៣០៧​ករណី​, ឥណ្ឌា​មាន ១៧០​ករណី​, រុស្ស៊ី​មាន ១៤៧​ករណី​, វៀតណាម​មាន ៧៦​ករណី​, កា​ហ្សា​ក់​ស្ថាន​មាន ៣៧​ករណី​, អា​ហ្វ​ហ្គា​នី​ស្ថាន​មាន ២២​ករណី​, ម៉ុង​ហ្គោ​លី​មាន ៤​ករណី​, កៀ​ហ្ស៊ី​ស៊ី​ស្ថាន​មាន ៣​ករណី​, ប៊ូ​តង់​មាន ១​ករណី និង​នេ​ប៉ាល់​មាន ១​ករណី​៕ 

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com