COVID-19
ជាតិ
សង្គមជាតិ
១ថ្ងៃ ពលរដ្ឋជាង៩ពាន់នាក់ ហៅទូរស័ព្ទទៅសួរពីកូវីដ-១៩ ក្រាហ្វិក បង្ហាញពីចំនួនពលរដ្ឋជាង៩ពាន់នាក់ ដែលហៅទូរស័ព្ទទៅលេខ១១៥ (រូបពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង)
× នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បង្ហាញតួលេខលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២0២0 ថា បច្ចុប្បន្ននេះ ក្នុង១ថ្ងៃ មានមនុស្សជាង៩ពាន់នាក់ ដែលហៅទូរស័ព្ទចូលទៅលេខ១១៥ ដើម្បីសួរព័ត៌មានអំពីវីរុសកូវីដ-១៩។ ។
តាមរយៈទំព័រហ្វេសប៊ុក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានប្រាប់សាធារណជនថា ដោយសារតែមានមនុស្សច្រើន ហៅចូលទៅកាន់លេខ១១៥ ទើបពេលខ្លះ តម្រូវឲ្យមានរង់ចាំយូរ អាចលើសពី៣ទៅ៤នាទី។ យ៉ាងណា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង អះអាងថា ក្នុងអំឡុងពេលរង់ចាំ មន្ត្រី កំពុងបញ្ជូនការហៅចូលនោះ ទៅកាន់មន្ត្រីផ្សេង ដែលទំនេរ ដោយមិនបានផ្តាច់ការហៅចូលឡើយ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បញ្ជាក់ថា៖«កំឡុងពេលនេះ មានការហៅចូលលេខ១១៥ យ៉ាងច្រើនលើសលុប មិនថាយប់ឬថ្ងៃ។ យើងខ្ញុំ សូមឲ្យមានយោគយល់និងអត់ធ្មត់ ពីសាធារណជនទាំងអស់ និងសំណូមពរឲ្យហៅមកជាថ្មីម្តងទៀត ប្រសិនបើមិនអាចទំនាក់ទំនងបាន។ ក្រុមការងារទូរសព្ទ័ទាន់ហេតុការណ៍លេខ១១៥ រង់ចាំទទួលនូវការរាយការណ៍ និងការសាកសួរពត៌មានអំពីជំងឺកូវីដ-១៩ ដោយក្តីសោមនស្សរីករាយ»។
មន្ត្រីសរុប មាន២៥នាក់ ដែលរង់ចាំទទួលការហៅទៅកាន់លេខ១១៥។ អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល លើកឡើងក្នុងសន្និសីទកាសែត នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ថា មានមនុស្សជាង១ពាន់ហើយ បានទៅធ្វើតេស្តរកវីរុស-កូវីដ១៩ ដោយមិនមានការបង់ប្រាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com