COVID-19
អន្តរជាតិ
រុស្ស៊ី មាន​ករណី​ស្លាប់​ដំបូង​ដោយសារ COVID-19
19, Mar 2020 , 5:24 pm        
រូបភាព
រូបភាព៖ Anadolu Agency
រូបភាព៖ Anadolu Agency
​រុស្ស៊ី នា​ថ្ងៃទី​១៩ ខែមីនា បានប្រកាស​ពី​ករណី​ស្លាប់​ជា​លើកដំបូង​នៅក្នុង​ប្រទេស ដោយសារ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ខណៈ​ប្រទេស​ប៉ែក​អឺរ៉ុប​មួយ​នេះ មាន​ករណី​សរុប ១៤៧​ករណី​។


 
​តាមរយៈ​របាយការណ៍​របស់​មន្ទីរពេទ្យ​មួយកន្លែង​នាទី​ក្រុង​មូ​ស្គូ ស្ត្រី​អ្នកជំងឺ​ម្នា​ក់វ័យ ៧៩​ឆ្នាំ បានទទួល​មរណភាព​ដោយសារ COVID-19​។ ជា​អ្នកជំងឺ ដែល​ត្រូវបាន​គេ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ ស្ត្រី​រូបនេះ ក៏មាន​ជំងឺ​រ៉ាំរ៉ៃ​ជាប់​ខ្លួន​ផងដែរ ដូចជា ទឹកនោមផ្អែម​កម្រិត​២ ការ​កក​ខ្លាញ់​ក្នុង​សរសៃឈាម និង​ជំងឺលើសឈាម​ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​រុស្ស៊ី Meduza ។​
 
​ករណី​សរុប​COVID-19 នៅ​រុស្ស៊ី​មាន​ចំនួន ១៤៧​ករណី អ្នកស្លាប់ ១​ករណី និង​អ្នកជា​សះស្បើយ ៨​ករណី​៕ 
 

Tag:
 រុស្ស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com