COVID-19
ជាតិ
អាជ្ញាធរ ផ្អាកការចូលទស្សនាក្នុងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក
× រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ តទៅ រហូតដល់មានការសម្រេចថ្មី។ នេះបើតាមសេចក្តីជូនដំណឹងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលផ្ញើជូនប្រធានក្រុមហ៊ុន ជេស៊ី រ៉ូយ៉ាល់។
ការបិទមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក គឺដោយសារការរាលដាលនៃវីរុសកូវីដ-១៩។ ប៉ុន្មានថ្ងៃនេះ រដ្ឋាភិបាល បានសម្រេចបិទទីតាំងផ្សេងៗជាបន្តបន្ទាប់ រួមមាន ព្រះបរមរាជវាំង សារមន្ទីរ សាលារៀន ខារ៉ាអូខេ ក្លិបកម្សាន្ត រោងភាពយន្ត ការប្រគំតន្រ្តីសាធារណៈ និង ការជួបជុំក្នុងសាសនា។
គិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កម្ពុជា មានមនុស្ស៣៧នាក់ហើយ ដែលឆ្លងកូវីដ-១៩៕ © រក្សាសិទ្ធិដោយ thmeythmey.com