អត្ថបទពាណិជ្ជកម្ម
តោះ​ទៅ​ទទួលយក​ម៉ាស​ដោយ​ឥតគិតថ្លៃ នៅ​មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទដៃ OPPO
20, Mar 2020 , 11:04 am        
រូបភាព
ដោយ: ថ្មីៗ
​ស្របពេល​ជំងឺ​កូ​វីដ​19 កំពុង​រីក​រាលដាល​ស្ទើរតែ​គ្រប់​ប្រទេស​ជុំវិញ​ពិភពលោក និង​បន្ត​គំរាមកំហែង​សុខភាព​សាធារណៈ ក្រុមហ៊ុន OPPO បាន​ចាត់វិធានការ​អនាម័យ នៅតាម​មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទដៃ OPPO តាមរយៈ​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​ពីរដង​ក្នុង​មួយថ្ងៃ រាល់​បុគ្គលិក​ក្រុមហ៊ុន​តម្រូវ​ឲ្យ​ពាក់​ម៉ាស និង​ពិនិត្យ​សីតុណ្ហភាព មុនពេល​ចាប់ផ្តើម​ធ្វើការ​ជា​រៀងរាល់ថ្ងៃ​។ ក្នុងករណី​ក្តៅខ្លួន ឬ​មិន​ស្រួលខ្លួន ក្រុមហ៊ុន​អនុញ្ញាត​សម្រាក​នៅផ្ទះ ឬ​ជួប​ពេទ្យ​។ ចំណែក ទូរស័ព្ទ ត្រូវបាន​សម្អាត​រៀងរាល់​ពីរ​ម៉ោង​ម្តង និង​ទឹក​អាល់កុល​លាងដៃ ដើម្បី​ធានា​នូវ​សុខ​សុវត្ថិភាព​ដល់​អតិថិជន និង​អ្នកគាំទ្រ​។
 
​ជាពិសេស​ដើម្បី​ជួយ​កាត់បន្ថយ​ការរីកដុះដាល ជំងឺ​កូ​វីដ​19 ក៏ដូចជា​ការថែទាំ​សុខភាព​ផ្ទាល់ខ្លួន​របស់លោក​អ្នក ក្រុមហ៊ុន OPPO នៅ​ប្រទេស​កម្ពុជា មាន​ចែក​ម៉ាស​ជូន​ឥតគិតថ្លៃ នៅ​ទីតាំង​មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទដៃ OPPO សាខា AEON 1 លេខ​ទំនាក់ទំនង​: 098 652 888​។ និង Exchange Square លេខ​ទំនាក់ទំនង​: 098 535 111 ឬ Hotline: 1800206776 ឥតគិតថ្លៃ​។ ដូច្នេះ​លោកអ្នក អាច​អញ្ជើញ​ទៅ​ទទួល​ម៉ាស​ការពារ​បាន នៅ​រៀងរាល់​ម៉ោង​ធ្វើការ​។ 
 
​អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន​ប្រចាំ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹងថា​៖«​ស្តង់ដារ​អនាម័យ​របស់​បុគ្គលិក ហាង មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទដៃ និង​ផលិតផល​របស់​យើង គឺជា​អាទិភាព​ខ្ពស់បំផុត នៅពេលដែល​ស្ថានភាព​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​កំពុង​បន្ត​វិវត្តន៍​។ វា​ជាការ​សំខាន់​ណាស់ សម្រាប់​ក្រុមហ៊ុន​យើងខ្ញុំ ដើម្បី​ធានាថា​អតិថិជន​គ្រប់រូប អាច​ទទួលបាន​នូវ​បទពិសោធន៍ នៃ​ការ​តេស្ត​ផលិតផល​ចុងក្រោយ OPPO Find X2 Pro តម្លៃ $1299 ប្រកប​សុវត្ថិភាព​បំផុត​។ ជាពិសេស​យើង​ចែក​ម៉ាស​ជូន​ដោយ​ឥតគិតថ្លៃ​ថែមទៀត​»​។ 


 
​ដូច្នេះ សម្រាប់​អតិថិជន​ដែល​ចាប់អារម្មណ៍ ចង់​តេស្ត​សាកល្បង ទូរស័ព្ទ​ស៊េរី​ថ្មី​លំដាប់​កំពូល OPPO Find X2 Pro នៅ​មជ្ឈមណ្ឌល ជួសជុល​ទូរស័ព្ទដៃ OPPO សាខា​ថ្មី​ផ្សារ​ទំនើប Aeon 1 ប្រកបដោយ​សុវត្ថិភាព និង​អស់​ក្តីបារម្ភ​រឿង​ឆ្លង​វីរុស​កូ​រ៉ូ​ណា ឬ​ជំងឺ​កូ​វីដ​19 ទៀតហើយ​។​
 
​សូម​រំលឹកថា វីរុស​កូ​វីដ​19 នេះ​ត្រូវបាន​ចម្លង​តាមរយៈ​ការប៉ះពាល់​ផ្ទាល់ នឹង​ដំណក់​ទឹកតូចៗ​ដែល​ចេញពី​ប្រព័ន្ធ​ផ្លូវដង្ហើម​របស់​អ្នក​ដែល​បាន​ឆ្លង​វីរុស តាមរយៈ​ការ​ក្អក និង​កណ្តាស់ និង​ការ​ប៉ះ​ទៅលើ​ផ្ទៃ​នានា​មាន​វីរុស​។ 
 
​វីរុស COVID-19 អាច​រស់នៅ​ផ្ទៃ​ខាងក្រៅ បានជា​ច្រើន​ម៉ោង ប៉ុន្តែ​ថ្នាំ​សម្លាប់​វីរុស​ទូទៅ អាច​ប្រើ​ដើម្បី​សម្លាប់​វា​បាន​។ ក្នុងករណី មាន​រោគសញ្ញា​អាចជា​គ្រុនក្តៅ ក្អក និង​ថប់ដង្ហើម​។ សូម​ប្រញាប់​ខ​ល​ទៅកាន់​លេខ 115​។  វា​ជាការ​សំខាន់​ដែល​ត្រូវ​ចងចាំ​ថា វិធានការ​ការពារ​សំខាន់ៗ​គឺ​ការអនុវត្តន៍​អនាម័យ​ផ្ទាល់ខ្លួន ដូចជា​លាងដៃ​ឱ្យបាន​ញឹកញាប់ និង​ពាក់​ម៉ាស​ជាដើម​៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com