អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno 3 បំពាក់​កាមេរ៉ា​មុខ​ទំហំ​ធំ​លើកដំបូង រហូតដល់ 44​មេ​ហ្គា​ភិ​ស៊ែ​ល​
20, Mar 2020 , 2:42 pm        
រូបភាព
ដោយ: ថ្មីៗ
​ទីបំផុត OPPO ពិតជា​មិន​ធ្វើ​ឲ្យ​អ្នក​និ​យក​គាំទ្រ​ខកបំណង​មែន ដោយបាន​ទម្លាយ​នូវ​ស្មា​ត​ហ្វូ​ន​ល្អ​ឯក​ប្រចាំ 2020 គឺ OPPO Reno3 ដែលមាន​រហ័ស្ស​នាម ស្តេច​ទូរស័ព្ទ​ថតរូប​ស៊ែ​ល​ហ្វី​សាហាវ នៅតាម​ការផ្សាយ​ផ្ទាល់ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ OPPO កាលពី​យប់​ថ្ងៃទី ១៩ មីនា ឆ្នាំ​២០២០​។
 
​វត្តមាន OPPO Reno 3 អ្នកឯកទេស​ស៊ែ​ល​ហ្វី​ជំនាន់​ថ្មី តាមរយៈ​ការ  Premiered Live ខ្នាត​ធំ​លើកដំបូង​បង្អស់ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក OPPO និង​សារព័ត៌មាន​ល្បីៗ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទាក់ទាញ និង​ផ្អើល​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ចូលរួម​ទស្សនា​រាប់ម៉ឺន​នាក់ ដើម្បី​អ៊ុត​មើល បច្ចេកវិទ្យា​ថ្មីៗ រូបរាង និង​សមត្ថភាព​ពិត​របស់​វា​។ 
 
​មាន​ឈាមជ័រ​(DNA)​ជា​ស្មា​ត​ហ្វូ​ន​កូនកាត់​ត្រកូល F អ្នកឯកទេស​ស៊ែ​លហ្វី និង​ត្រកូល Reno តំណាង​ឲ្យ​ការតស៊ូ និង​ច្នៃប្រឌិត OPPO Reno 3 មាន​តួខ្លួន​កាលី​ប​អស្ចារ្យ​ជាង​មុន បំពាក់​នូវ​កាមេរ៉ា​មុខ​ទំហំ​ធំ រហូតដល់ 44 មេ​ហ្គា​ភិ​ស៊ែ​ល ជាមួយនឹង​មុខងារ Ultra Night Selfie ដែលជា​ការឆ្លើយតប​យ៉ាង​រហ័ស ក្រុមហ៊ុន OPPO ទៅកាន់​សំណូមពរ​អ្នកប្រើប្រាស់​ជុំវិញ​ពិភពលោក​។ គ្រប់គ្នា​នឹង​លែង​ខ្លាច​ថតរូប ថត​វីដេអូ ស៊ែ​ល​ហ្វី​នៅពេល​យប់ សម្រាប់​បង្ហោះ​លើ​បណ្តាញ​សង្គម ឬ​ទុកជា​អនុស្សាវរីយ៍​ទៀតហើយ ជាមួយនឹង​កាមេរ៉ា​ថតរូប​ស៊ែ​ល​ហ្វី ទំហំ​ធំ មហិមា​លើកដំបូង ដែល​នឹង​បំពាក់​នៅលើ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno 3 នេះ​តែម្តង​។ មិន​ត្រឹម​តែមាន​ភាព​អស្ចារ្យ​លើ​ការថតរូប​ស៊ែ​ល​ហ្វី​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​កាមេរ៉ា​បួន អាច​ថតរូប​ច្បាស់​ស្អាត​គ្រប់ពេល និង​អាច​ផលិត​រូបភាព ទំហំ​រហូតដល់​ទៅ 108MP ថត​រឹតតែ​ច្បាស់​សាហាវ ដិត​គ្រប់​ចំណុច​ទៀតផង​។ រឹតតែ​អែម ក្រុមហ៊ុន OPPO បាន​បន្ថែម​នូវ​បច្ចេកវិទ្យា​ទប់​លំនឹង​កម្រិត Pro មួយទៀត ពីលើ​បច្ចេកវិទ្យា​ទប់​លំនឹង​ដែលមាន​ស្រាប់ ធ្វើ​ឲ្យ​អ្នក​ស្រឡាញ់​ការថត​វីដេអូ កាន់តែ​ពេញចិត្ត និង​សប្បាយ​ថត ឥត​សំចៃ​ដៃ​តែម្តង ហើយ​បើ​ចង់​ស្រាយ​ចម្ងល់ សូម​ចុច​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖ 
 
 
​សរុបមក ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno 3 លើក​នេះ អាចជា​ស្តេច​ទូរស័ព្ទ​ថតរូប​ស៊ែ​ល​ហ្វី​ស្អាត​បំផុត ប្រចាំឆ្នាំ​2020 ដែល​អាច​ថត​បាន​រហូត​ដល់ 44MP ច្បាស់​ទាំងយប់ ទាំង​ថ្ងៃ ទាំង​ព្រឹក ពោលគឺ​ច្បាស់​គ្រប់ពេល ហើយ​និង​ទទួលបាន​ការគាំទ្រ​កាន់តែខ្លាំង​ក្លា​ជាង OPPO ត្រកូល F និង Reno ស៊េរី​ជំនាន់​មុន​។ ជាពិសេស Reno 3 អាច​នឹង​រួមចំណែក​យ៉ាង​ធំ ក្នុងការ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​បច្ចេកវិទ្យា​ឈានមុខ​មួយ​នេះ ក្តោប​ក្តាប់​ចំណែក​ទីផ្សារ​កាន់តែ​ធំ និង​ឈានដល់​សម្រេច​គោលដៅ និង​មហិច្ឆតា​ថែមទៀត​ក៏​ថា​បាន​។ ប៉ុន្តែ​យើង ក៏​មិនទាន់​ប្រាកដ 100% ដែរ អញ្ចឹង​មានតែ​រង់ចាំ​អ៊ុត​មើល សមត្ថភាព​ពិត រូបរាង​ពិត តម្លៃពិត នៃ​ស្តេច​ទូរស័ព្ទ​ថតរូប​ស៊ែ​ល​ហ្វី OPPO Reno 3 នៅក្នុង​កម្មវិធី​ការប្រគំ​តន្ត្រី OPPO Reno 3 Ultra Night នៅ​ថ្ងៃទី​២៤​មីនា ខាងមុខនេះ​សិន​។ សូមកុំ​ភ្លេច​ទស្សនា​ការផ្សាយ​ផ្ទាល់ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ OPPO រួច​ទស្សន៍ទាយ​តម្លៃពិត OPPO Reno 3 ទាំងអស់គ្នា ព្រោះ​មានឱកាស​ឈ្នះ​ទូរស័ព្ទ Reno 3 ចំនួន ៣ រង្វាន់ និង​កាស​ឥត​ខ្សែ​ចំនួន ១០​រង្វាន់ សូមកុំ​ឲ្យ​ឱកាសល្អ​នេះ​កន្លងផុត​ទៅដោយ​ងាយៗ​។ 
 
​សូម​រំលឹកថា បច្ចុប្បន្ន OPPO កំពុង​ឈរ​លេខ​១ នៃ​ចំណែក​ទីផ្សារ​កម្ពុជា ដោយសារ​គុណភាព​ស្មា​ត​ហ្វូ​ន​ល្អ សម​នឹង​តម្លៃ សេវា​អ៊ីនធឺណិត​ដើរ​លឿន ថ្ម​កាន់​បានយូរ ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​លឿន អម​ជា​នឹង​ការធានា​សេវា​ជួសជុល​ទូរស័ព្ទ​ដោយ​ឥតគិតថ្លៃ ជាមួយនឹង​សេវា​ជួសជុល​រហ័ស​ទាន់​ចិត្ត​ត្រឹមតែ ១​ម៉ោង គ្រប់​សាខា​មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទដៃ OPPO ជាច្រើន​កន្លែង​ជាងគេ កាន់តែ​កៀក កាន់តែ​រហ័ស ងាយស្រួល​សម្រាប់​អតិថិជន​៕




















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com