ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
មូលដ្ឋានគ្រឹះ​ធ្វើ​ចលនា​ចំនួន​៥​ក្នុង​ក្បាច់គុន​ជឺ​ជិត​ស៊ូ​ត្រូវតែ​ដឹង
21, Mar 2020 , 8:59 am        
រូបភាព
ដោយ៖ ស៊ី​ធី​
​មាន​ក្បាច់​ជាច្រើន​ប្រើ​ក្នុង​ក្បាច់គុន​ជឺ​ជិត​ស៊ូ ឬ​គេ​ស្គាល់​ថា​ក្បាច់គុន​មកពី​ប្រទេស​ប្រេ​ស៊ី​ល ប៉ុន្តែ​ពេលនេះ​សូម​លើក​បង្ហាញ​មូលដ្ឋានគ្រឹះ​នៃ​ការធ្វើ​ចលនា​មួយចំនួន​។ ការធ្វើ​ចលនា​ពិតជា​សំខាន់​ណាស់​ទាំង​ការពារ និង ប្រយុទ្ធ​ក្នុង​ក្បាច់គុន​ជឺ​ជិត​ស៊ូ​។ នេះ​ជា​មូលដ្ឋានគ្រឹះ​ធ្វើ​ចលនា​ចំនួន​៥​ពី​ក្បាច់ ជឺ​ជិត​ស៊ូ​ដែល​អ្នក​ត្រូវ​ដឹង​។ ចលនា​នេះ​អាចធ្វើ​ឲ្យ​អ្នក​ចាប់ផ្ដើម​ពី​កម្រិត​ខ្សែក្រវាត់​ស​ឡើងទៅ​ខ្សែក្រវាត់​ខ្មៅ​។



#1 Shrimping (​ក្បាច់​ទម្រេត​លើ​ក្តារ​រ​រេញ​)
 
Shrimping ជា​ចលនា​ក្បាច់​មួយ​ដ៏​សំខាន់បំផុត និង​ជា​ក្បាច់​គ្រឹះ​មុន​ឈានដល់​កម្រិត​ខ្ពស់បំផុត​ក្នុង​ពិភព​គុន​ជឺ​ជិត​ស៊ូ​។  Shrimping គឺ​ត្រូវ​ទម្រេត​ខ្លួន​របស់​អ្នក​ទៅ​ក្ដារ​រេញ​និង​ធ្វើ​ឲ្យ​រាងកាយ​និង​ត្រគាក​របស់​អ្នកចេញ​រាង​ដូច​អក្សរ V​។ ពេល shrimping នៅលើ​ក្ដារ​រេញ​បែបនេះ គូប្រជែង​របស់​អ្នក​មិនអាច​បង្ក​ហានិភ័យ​ឲ្យ​អ្នក​ខ្ទប់​ក្បែរ​រេញ​នោះឡើយ​។ ក្បាច់​នេះ​ធ្វើ​ចលនា​ត្រគាក និង​ទប់​ក្បាច់​ដៃ​កុំ​ឲ្យ​គូបដិបក្ខ​អាច​វ៉ៃ​បាន​។ តិក​និក​នេះ​អាច​ការពារ​ខ្លួន កុំ​ឲ្យ​គេ​គ្រប់គ្រង​ដាក់បន្ទុក​មកលើ​អ្នក និង បង្កើត​ចន្លោះប្រហោង​ដើម្បី​បញ្ចប់​គូប្រជែង​ទៀតផង​។ ក្នុង​វីដេអូ​នេះ Garry “The Lion Killer” Tonon បាន​ប្រើ shrimping ដើម្បី​ការពារ​ខ្លួន​ពី​ក្បាច់​របស់ Shinya “Tobikan Judan” Aoki’s មុនពេល​រូបគេ​ប្រើ​ក្បាច់​កែងជើង​គាប​កីឡាករ​ជប៉ុន​ឲ្យ​ចុះចាញ់​។ 


 
#2 Bridging (​ការ​រើខ្លួន​ដោយ​ប្រើ​កម្លាំង​ខ្លាំង​)
 
Bridging គឺជា​ការធ្វើ​ចលនា​មួយ​ផ្សេងទៀត ដែល​រើ​បម្រាស់​ខ្លាំង​ចេញពី​ការគាបសង្កត់​របស់​គូប្រកួត​ពេល​ឃុំគ្រង​ក្នុង​ទីតាំង​ផ្សេងគ្នា​។  បើ​គូប្រជែង​សង្កត់ គឺអាច​រើ​មួយ​ទំហឹង​ឲ្យ​រួចខ្លួន​។ Bridging គឺ​រើ​ពី​ការគាបសង្កត់​នៅ​ពីលើ ហើយ​អាច​ប្រើ​ក្បាច់​ប្រយុទ្ធ​ឡើងវិញ​។ ក្នុង​វីដេអូ​ខាងលើ គេ​បានឃើញ Kevin “The Silencer” Belingon រើ​មួយ​ទំហឹង​ពេល​នៅក្រោម Bibiano “The Flash” Fernandes ហើយ​គេច​ផុតពី​ក្រញាំ​របស់ Fernandes និង​បន្ត​ការប្រកួត​ឡើងវិញ​។ 
 
#3 Stand-Up (​ប្រកួត​ក្នុង​ជំហរ​ឈរ​)


​បច្ចេកទេស​ប្រកួត​ឈរ (stand-up) ត្រូវបានគេទទួលស្គាល់​ថា “get-up”​។ វា​គឺជា​បច្ចេកទេស​ធ្វើ​ចលនា​ក្នុង​ក្បាច់​ជី​ជិត​ស៊ូ ដែល​អាច​ផ្លាស់​ពី​ប្រកួត​ដេក​មក​ក្នុង​ជំហរ​វិញ​តាមរយៈ​ជើង និង ធ្វើ​ឲ្យ​មាន​សុវត្ថិភាព​។ ធ្វើបែបនេះ អ្នក​ត្រូវ​ប្រើ​ដៃ និង ប្រឹង​កម្លាំង​ជើង​ឈរ​ឡើង​ទាំងពីរ​ដើម្បី​គេច​ផុតពី​ការ​នៅ​ពីក្រោម​គេ​។ ដៃ និង ជើង​ត្រូវ​ស្ថិតក្នុង​ចម្ងាយ​មួយ​ដែល​ការពារ​ពី​គូប្រជែង​។ វីដេអូ​ខាងលើ​បង្ហាញ​ពេល Pieter “The Archangel” Buist ប្រើ​បច្ចេកទេស​ឈរ stand-up ដើម្បី​មាន​ជំហរ​ប្រយុទ្ធ​នឹង  Antonio “The Spartan” Caruso​។ 
#4 + #5  ការ​រំកិល​ខ្លួន​ទៅមុខ​និង​ទៅក្រោយ (Forward And Backward Rolls)
 
 
​ខុស​អំពី​ការហ្វឹកហាត់​បន្តិច ប៉ុន្តែ​ការ​រំកិល​ខ្លួន​ដើម្បី​ប្រយុទ្ធ និង រំកិល​ថយក្រោយ ដែល​ស្ថិតនៅ​ចំណុច ៤ និង ៥ គឺជា​ធាតុ​សំខាន់​ក្នុងការ​ប្រកួត​ជឺ​ជិត​ស៊ូ​។ ពេល​ប្រើ​បច្ចេកទេស​រំកិល​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​នឹង​ជះឥទ្ធិពល​ល្អ​ដល់​ការប្រកួត និង​ធ្វើ​ឲ្យ​មាន​សុវត្ថិភាព ឬ អាច​ផ្លាស់ប្ដូរ​ក្បាច់​បាន​។ ប៉ុន្តែ​វា​ក៏មាន​ក្បាច់​ទប់ទល់​និង​ការពារ​ខ្លួន​ផងដែរ​។ គន្លឹះ​សំខាន់​ត្រូវ​ទប់​ក្បាល​ឲ្យ​នឹង និង​ធ្វើ​ចលនា​លើ​ស្មា ប្រសើរ​ជាង​រំកិល​ចលនា​ដោយ​ប្រើ​ក​។ ធ្វើបែបនេះ អ្នក​អាច​ចៀស​ផុតពី​ជំហរ​មិនល្អ ការពារ​ខ្លួន​បាន ឬ អាចធ្វើ​ចលនា​ដើម្បី​វាយយក​ឈ្នះ​គូប្រកួត​បាន​។​
​វីដេអូ​ខាងលើនេះ​បង្ហាញថា  Bokang “Little Giant” Masunyane ប្រើ​ស្មា​របស់គេ​ដើម្បី​រំកិល រួមទាំង​គេចវេះ​ពី​ការប៉ុនប៉ង​របស់ Ryuto “Dragon Boy” Sawada​។ វា​ជា​មូលដ្ឋាន​មួយ​ដ៏​សំខាន់​ក្នុង​ក្បាច់ ជឺ​ជិត​ស៊ូ ក្នុង​គោលដៅ​ទៅ​បំបាក់​ដៃគូ​៕
 


© រក្សាសិទ្ធិដោយ thmeythmey.com