វីដេអូ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន លី ប្រា ចង់​ក្លាយខ្លួនជា​មជ្ឈមណ្ឌល​ប​ច្ចេក​វិទ្យា ដែល​បណ្តុះ​កូន​ខ្មែរ​ឲ្យ​អាច​ផលិត​បច្ចេកវិទ្យា​ថ្មី​ខ្លួនឯង
20, Mar 2020 , 3:36 pm        
រូបភាព
​ដោយ​៖ ស៊ែម ម៉ូ​នី​តា​
 
​ភ្នំពេញ​៖ សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម ដែល​ហៅ​កាត់​ថា (CSR) គឺជា​សកម្មភាព​អាទិភាព​មួយ​របស់​ក្រុមហ៊ុន លី ប្រា ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ការផ្តល់សេវា​សន្តិសុខ និង​បច្ចេកវិទ្យា​។ នៅក្នុង​ឆ្នាំ​២០២០ សកម្មភាព CSR ដែល​ក្រុមហ៊ុន លី​ប្រា នឹង​ផ្តោត​សំខាន់​លើ​វិស័យ​អប់រំ​ខាង​ផ្នែក​បច្ចេកវិទ្យា​។ មូលហេតុ​ត្រូវបាន​អ្នកនាង មៀន លក្ខិណា នាយក​អភិវឌ្ឍន៍​អាជីវកម្ម​របស់​ក្រុមហ៊ុន លី​ប្រា ពន្យល់ថា ដោយសារ​ក្រុមហ៊ុន ចង់​ប្រែ​ក្លាយខ្លួនជា​មជ្ឈមណ្ឌល​កណ្ដាល​ដែល​ប្រមូលផ្ដុំ​នូវ​បច្ចេកវិទ្យា ដែល​ផ្តល់​ការបណ្តុះបណ្តាល ដល់​អ្នក​ដែល​កំពុង​សិក្សា​ផ្នែក​ច្ចេក​វិទ្យា ឲ្យ​បាន​សិក្សា​ស្រាវជ្រាវ​បន្ថែម និង​មាន​សមត្ថភាព​កាន់តែ​ខ្ពស់​។ បើតាម អ្នកនាង លក្ខិណា គោលដៅ​របស់​ក្រុមហ៊ុន  គឺ​ចង់ឃើញ​កូន​ខ្មែរ​អាចមាន​សមត្ថភាព​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ឬ​អាចបង្កើត​ផលិតផល​បច្ចេកវិទ្យា​ខ្លួនឯង​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក និង​នាំ​ចេញទៅ​ក្រៅប្រទេស​ផង​។ បើតាម អ្នកនាង មៀន លក្ខិណា ក្រុមហ៊ុន លី​ប្រា មាន​ដៃគូ​ជាច្រើន ទាំង​នៅក្នុង និង​ក្រៅប្រទេស​។
 
​សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស ខាងក្រោម​នេះ​៖ 
 

© រក្សាសិទ្ធិដោយ thmeythmey.com