COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Neymar អរគុណ​គ្រូពេទ្យ​ដែល​ប្រថុយ​ជីវិត​ក្នុង​ប្រតិបត្តិ​ការប្រឆាំង COVID-19
20, Mar 2020 , 6:14 pm        
រូបភាព
Neymar ខ្សែប្រយុទ្ធ​ឆ្នើម Paris Saint-Germain បាន​ថ្លែងអំណរគុណ​ដល់​បុគ្គលិក​សុខាភិបាល​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​រលាក​សួរ​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19)​។​


 
​ប្រជាជន​នៅ​ជុំវិញ​ពិភពលោក រួមទាំង​អត្ត​ព​លិ​ក កីឡាករ​បាល់ទាត់ ក៏ដូចជា​តារា​ឆ្នើម​ប្រេ​ស៊ី​ល Neymar ផង ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​នៅតែ​ក្នុងផ្ទះ​ដើម្បី​ការពារ​ការឆ្លង COVID-19 ដែល​កំពុង​រាតត្បាត​យ៉ាងខ្លាំង​។​
 
​ស្របពេល​មាន​អ្នក​ឆ្លង និង​ស្លាប់​កាន់តែ​ច្រើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រុម​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាយិកា​នៅតែ​ស្ថិតក្នុង​ជួរមុខ​ក្នុងការ​ជ្រោមជ្រែង​ប្រឆាំងនឹង​មេរោគ​ឆ្លង​នេះ​។ កាលពីដើម​សប្តាហ៍​នេះ​អ្នករស់នៅ​ក្នុងប្រទេស​អ៊ីតាលី និង​អេ​ស្ប៉ា​ញ​ដែល​ជាប់គាំង​ក្នុងប្រទេស​ដោយសារ COVID-19 បានបង្ហាញ​ការកោតសរសើរ​ចំពោះ​បុគ្គលិក​សុខាភិបាល​ដោយ​ការអបអរសាទរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​មើលថែ និង​ព្យាបាល​អ្នកជំងឺ​របស់​ពួកគេ​។​
 
Neymar សមា​ជិ​ក្រុម PSG បានធ្វើ​វីដេអូ​មួយ​ដើម្បី​បង្ហាញ​ពី​ការដឹងគុណ និង​អរគុណ​ចំពោះ​ក្រុមគ្រូពេទ្យ​ដោយ​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter របស់ខ្លួន​។ ក្នុង​វីដេអូ​នោះ​អតីត​សមាជិក​ក្រុម Barcelona បាន​ទះដៃ និង​សេរ​សេរ​ចំណងជើង​ថា​៖ «​ការ​ទះដៃ​នេះ​គឺ​ដើម្បី​សាទរ​ដល់​អ្នកជំនាញ​សុខភាព​ទាំងអស់គ្នា​។ សូម​អរគុណ​ចំពោះ​ការ​ប្រថុយ​ជីវិត​របស់​អ្នក #StayHome»​។​
 
 
​គិត​ត្រឹម​ថ្ងៃទី​២០ ខែមីនា​នេះ អ្នក​ឆ្លង COVID-19 មាន​ចំនួន ២៤៧៥៩៥ ករណី ស្លាប់ ១០០៦៤​នាក់ និង​សះស្បើយ​ចំនួន ៨៨៥២២​នាក់ នៅ​ទូទាំង​ពិភពលោក​៕

Tag:
 Neymar
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com