COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Neymar អរគុណគ្រូពេទ្យដែលប្រថុយជីវិតក្នុងប្រតិបត្តិការប្រឆាំង COVID-19
× Neymar ខ្សែប្រយុទ្ធឆ្នើម Paris Saint-Germain បានថ្លែងអំណរគុណដល់បុគ្គលិកសុខាភិបាលចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរលាកសួរបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19)។
ប្រជាជននៅជុំវិញពិភពលោក រួមទាំងអត្តពលិក កីឡាករបាល់ទាត់ ក៏ដូចជាតារាឆ្នើមប្រេស៊ីល Neymar ផង ត្រូវបានលើកទឹកចិត្តឲ្យនៅតែក្នុងផ្ទះដើម្បីការពារការឆ្លង COVID-19 ដែលកំពុងរាតត្បាតយ៉ាងខ្លាំង។
ស្របពេលមានអ្នកឆ្លង និងស្លាប់កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានៅតែស្ថិតក្នុងជួរមុខក្នុងការជ្រោមជ្រែងប្រឆាំងនឹងមេរោគឆ្លងនេះ។ កាលពីដើមសប្តាហ៍នេះអ្នករស់នៅក្នុងប្រទេសអ៊ីតាលី និងអេស្ប៉ាញដែលជាប់គាំងក្នុងប្រទេសដោយសារ COVID-19 បានបង្ហាញការកោតសរសើរចំពោះបុគ្គលិកសុខាភិបាលដោយការអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការមើលថែ និងព្យាបាលអ្នកជំងឺរបស់ពួកគេ។
Neymar សមាជិក្រុម PSG បានធ្វើវីដេអូមួយដើម្បីបង្ហាញពីការដឹងគុណ និងអរគុណចំពោះក្រុមគ្រូពេទ្យដោយបង្ហោះលើបណ្តាញសង្គម Twitter របស់ខ្លួន។ ក្នុងវីដេអូនោះអតីតសមាជិកក្រុម Barcelona បានទះដៃ និងសេរសេរចំណងជើងថា៖ «ការទះដៃនេះគឺដើម្បីសាទរដល់អ្នកជំនាញសុខភាពទាំងអស់គ្នា។ សូមអរគុណចំពោះការប្រថុយជីវិតរបស់អ្នក #StayHome»។
គិតត្រឹមថ្ងៃទី២០ ខែមីនានេះ អ្នកឆ្លង COVID-19 មានចំនួន ២៤៧៥៩៥ ករណី ស្លាប់ ១០០៦៤នាក់ និងសះស្បើយចំនួន ៨៨៥២២នាក់ នៅទូទាំងពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com