ONE Championship
កីឡាជាតិ
ជាតិ
អ្វី​ទៅជា​ភាពខុសគ្នា​រវាង​ក្បាច់គុន​ឡេ​វេ មួយ​ថៃ និង​គុន​ខ្មែរ​?
20, Mar 2020 , 11:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

Lethwei (​ឡេ​ត​វេ​) ត្រូវបាន​គេ​ស្គាល់​ថា​ជា​ក្បាច់គុន​របស់​មី​យ៉ាន់​ម៉ា (Burmese Bareknuckle Boxing) ដែលមាន​អាយុកាល​យូរលង់​ណាស់​មកហើយ​និង​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ ក្បាច់គុន​មួយ​នេះ​ពិតជា​ធ្វើ​ឲ្យ​អ្នកតាមដាន​រំភើប​និង​ជា​ក្បាច់គុន​មួយ​ប្រចាំ​តំបន់​អាស៊ី​។  Lethwei ត្រូវបាន​បង្ហាញខ្លួន​យ៉ាង​រំភើប​នៅ​សង្វៀន ONE Championship​។



ក្បាច់គុន​នេះ​មាន​ម្ចាស់​ខ្សែក្រវាត់​ជាច្រើន​រួមមាន  Mite Yine, Ye Thway Ne, និង Tha Pyay Nyo ដែល​ពួកគេ​យក​ក្បាច់គុន​នេះ​ទៅ​ប្រកួត​ក្នុង​គុន​ចម្រុះ​ផងដែរ និង​ទទួលបាន​ពិសោធន៍​ដ៏​ជោគជ័យ​ហើយ​បន្តទៀត​ទៅ​ថ្ងៃមុខ​។ ក្បាច់គុន​ឡេ​ត​វេ​ខុសពី​ក្បាច់  kickboxing , មួយ​ថៃ និង គុន​ខ្មែរ​មួយចំនួន​។ 

​ក្បាច់គុន​យូរលង់​ក្នុង​ប្រវត្តិសាស្ត្រ​

 
 
Lethwei ជា​ក្បាច់គុន​បុរាណ​របស់​មី​យ៉ាន់​ម៉ា​ដែល​ប្រើ​ដើម្បី​ការពារ និង ទប់ទល់​តាម​ព្រំដែន​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​។ ក្បាច់គុន​បុរាណ Lethwei មានការ​ប្រកួត​ឡើង​ដោយ​មិនមាន​ការដាក់​ពិន្ទុ​ត្រឹមត្រូវ ហើយ​ត្រូវ​ប្រកួត​បន្ត​រហូតដល់​គូប្រកួត​ចុះចាញ់​, ចាញ់​សន្លប់ ឬ ដោយសារ​របួស​។  Lethwei ពិត​ជាមាន​បច្ចេកទេស​លំបាក និង​សំខាន់បំផុត​មួយ​។ មាន​ក្បាច់គុន​ជាច្រើន​ក្នុង​លោក ប៉ុន្តែ​ក្បាច់គុន​របស់​មី​យ៉ាន់​ម៉ា​បាន​តស៊ូ​រស់រាន​សម្រាប់​ក្ដី​ស្រលាញ់​ដល់​អ្នកគាំទ្រ និង រក្សា​ក្បាច់គុន​ដូនតា​របស់ខ្លួន​។  Phoe “Bushido” Thaw  គឺជា​កីឡាករ​ម្នាក់​របស់​ប្រទេស​នេះ និង មាន​កុងត្រា​ប្រកួត​នៅ ONE Championship​។ កីឡាករ​ទម្ងន់ Featherweight មកពី​យ៉ុំ​ា​ង​ហ្គោ​ន​បាន​ប្រើ Lethwei ដាក់​ចូលក្នុង​ក្បាច់គុន​ចម្រុះ​ដើម្បី​បង្កើន​កំណត់ត្រា​ឈ្នះ​៨​លើក​និង​ចាញ់​២​លើក​នៅ​សង្វៀន ONE Championship​។ 
 
​ក្បួនច្បាប់​របស់ ឡេ​ត​វេ (Lethwei)

 
 
​ការប្រកួត​ក្បាច់គុន Lethwei ត្រូវ​ប្រកួត​យកឈ្នះ​ចាញ់​ដោយ​សន្លប់ ឬ បើ​មិន​ដូច្នោះ​ទេ គឺ​ស្មើគ្នា​។  បើសិន​ភាគី​ណា​ត្រូវ​សន្លប់ នោះ​ត្រូវ​ប្រើពេល​២​នាទី​ដើម្បី​សម្រួល និង ព្យាបាល​។ 
​បច្ចុប្បន្ននេះ ក្បួនច្បាប់​ត្រូវ​សម្រួល​ខ្លះ​ដើម្បី​ឲ្យ​ការប្រកួត Lethwei កាន់តែ​រំភើប​ដល់​អ្នកទស្សនា​។ 
 
​កីឡាករ​ឡើង​ប្រកួត Lethwei ត្រូវ​ពាក់​ធ្មេញ​ការពារ​និង​ប្រដាប់​ការពារ​ពងស្វាស​។ បែបណា​ក្ដី ពួកគេ​មិន​ប្រើ​ហ្គ​ង់​ទេ​ប៉ុន្តែ​ប្រើ​ស្កុ​តរុំ​ដៃ​ដើម្បី​ប្រកួត​គ្នា​។ ក្រៅពីនោះ កីឡាករ​កីឡាការិនី អាច​ប្រើ​ក្បាល​អុក​ដៃគូ ប្រើ​កណ្ដាប់ដៃ កែង ជង្គង់ ទាត់ និង ចាប់​អុក​ជង្គង់​ជាដើម​ដើម្បី​ឈ្នះ​ការប្រកួត​ដែលមាន​រយៈពេល ៣ ទៅ ៥ ទឹក​។ បើ​មិនមាន​អ្នកណា​សន្លប់ ចៅក្រម​នឹងដាក់​ពិន្ទុ​ស្វែងរក​អ្នកឈ្នះ​(​ច្បាប់​កែប្រែ​តាម​សម័យកាល​)​។ 

Lethwei អុក​ក្បាល​
 
​មួយ​ថៃ​ស្រដៀង​គ្នា​ទៅនឹង​គុន​ខ្មែរ ប៉ុន្តែ​មួយ​ថៃ​ត្រូវគេ​ស្គាល់​ថា «the Art of eight limbs»​។ ចំណែក Lethwei ត្រូវបាន​គេ​ដាក់ថា “the art of nine limbs”​។ ពួកគេ​ដាក់បញ្ចូល​មួយទៀត គឺ អាច​ប្រើ​ក្បាល​អុក​គូប្រកួត (headbutt) ដែល​ស្គាល់​ក្នុង​ភាសា​មី​យ៉ាន់​ម៉ា​ថា hkaung tike​។ អ្នកលេង​គុន Lethwei ប្រើ​ក្បាច់​អុក​ក្បាល​៣​ប្រភេទ​ផ្សេងគ្នា​។ ទី​១​អុក​ក្បាល​ពេល​កំពុង​ឱប ហៅថា hkaung tike, ទី​២ ការ​អុក​ក្បាល​ចូល​លឿន​ពេល​គូប្រកួត​មាន​ចន្លោះប្រហោង​ហៅថា  hkaung sount tike, និង​ទី​៣ ការ​លោត​ឬ​ហោះ​ទៅ​អុក​ក្បាល​ហៅថា hkun hkaung tike​។ ការ​អុក​ក្បាល​នេះ​មិនមែន​ចេះតែ​ប្រើ​នោះទេ ព្រោះ​ត្រូវ​ប្រើ​បច្ចេកទេស​បានល្អ​បំផុត បើ​មិន​ដូច្នេះ​អាច​គ្រោះថ្នាក់​ខ្លួនឯង​។ ការ​អុក​ក្បាល​អាច​នឹងធ្វើ​ឲ្យ​ភ្នែក​ស្រវាំង​។ ដូច្នេះហើយ​បានជា Lethwei អាចធ្វើ​ឲ្យ​គូប្រជែង​បារម្ភ​ខ្លាំង​។ ទោះ​អុក​ក្បាល​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រើ​ក្នុង Lethwei ប៉ុន្តែ​គេ​មិន​យល់ព្រម​ឲ្យ​ប្រកួត​លើ​កីឡា​ប្រយុទ្ធ​ជាស​កល ដូចជា គុន​ចម្រុះ kickboxing, និង មួយ​ថៃ នោះទេ​។ 

​គុនគ្រូ​ហៅ Lekkha Moun និង Lethwei Yay

​ទោះជា Lethwei ជា​ក្បាច់គុន​ប្រកួត​ដ៏​ជក់ចិត្ត​នៅលើ​សង្វៀន ប៉ុន្តែ​ក៏ត្រូវ​គេ​ទទួលស្គាល់​ជា​ក្បាច់គុន​មួយ​បង្កប់​ដោយ​មនោសញ្ចេតនា​។ Lethwei ជា​ក្បាច់គុន​បែប​ប្រពៃណី​និង​បង្ហាញ​ក្ដី​គោរព​ដល់ដៃ​គូប្រកួត​។ ក្បាច់គុន​គ្រូ​របស់ Lethwei មាន​ភាពទន់ភ្លន់​ដែល​គេ​ហៅថា Lekkha Moun​។  Lekkha Moun  បង្ហាញ​ការប្រកួតប្រជែង​គួរ​គោរព​ដល់​គូបដិបក្ខ​។ ការបង្ហាញ​បែបនេះ មុនពេល​ការប្រកួត​ចាប់ផ្ដើម​។ ពេល​រំលឹក​គុនគ្រូ​មុនពេល​ឡើង​ប្រកួត​ម្ដងៗ​ក្នុង​ក្បាច់គុន​ឡេ​ត​វេ គេ​ហៅថា  Lethwei Yay ឬ Lekkha Moun​។ មិន​ត្រឹមតែ​មុន​ប្រកួត ប៉ុន្តែ​កីឡាករ​កីឡាការិនី​ក៏​អាច​បង្ហាញ​ក្រោយ​ប្រកួត​ផងដែរ​។  ស្រដៀង​គ្នា​នេះ Lekkha Moun និង Lethwei Yay ដូច​ទៅនឹង​គុនគ្រូ​របស់​មួយ​ដែរ ដែល​គេ​ស្គាល់​ថា Wai Kru(​វ៉ៃ​គ្រូ​)  និង គុន​ខ្មែរ​របស់​កម្ពុជា​ហៅថា​គុនគ្រូ (Kun Kru)៕
 


© រក្សាសិទ្ធិដោយ thmeythmey.com