COVID-19
អន្តរជាតិ
COVID-19៖ ៤ករណីបន្ថែមទៀតនៅកម្ពុជា សរុប៥១នាក់ហើយ
× ក្រសួងសុខាភិបាលនាល្ងាចថ្ងៃសុក្រ ទី២០ ខែមីនា នេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន៤ករណីបន្ថែមទៀតនៅកម្ពុជា ដែលធ្វើឲ្យចំនួនសរុបឡើងដល់៥១នាក់ហើយ។ ក្នុងចំណោម៤ករណីនេះ មាន៣ករណីជាបុរសជនជាតិខ្មែរដែលបានទៅចូលរួមពិធីសាសនានៅម៉ាឡេស៊ី និង១ករណីទៀតជាជនជាតិម៉ាឡេស៊ី។
១ករណីនៅកំពង់ចាម ជាជនជាតិម៉ាឡេស៊ីអាយុ៣៩ឆ្នាំ ដែលស្នាក់នៅបណ្តោះអាសន្នឃុំអង្គរបាន ស្រុកកងមាស និងជាអ្នកផ្សព្វផ្សាយសាសនាតាមខេត្ត។ បច្ចុប្បន្នសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។
១ករណីនៅភ្នំពេញ ជាបុរសវ័យ៣៣ឆ្នាំ នៅច្រាំងចំរេះ២ ហើយបច្ចុប្បន្នសម្រាកព្យាបាលនៅមណ្ឌលសុខភាពចក្រអង្រែ។ តាមរបាយការណ៍ បុរសនេះ មិនបានទៅម៉ាឡេស៊ីឡើយ ហើយឆ្លងតាមរយៈការចាប់ដៃស្វាគមន៍អ្នកជំងឺដែលទើបមកពីចូលរួមសាសនានៅម៉ាឡេស៊ី។
២ករណីនៅបាត់ដំបង មានបុរសអាយុ៤៨ឆ្នាំនៅភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង និងបុរសអាយុ៣៨ឆ្នាំនៅភូមិពោធិ៍២ ឃុំគារ ស្រុកម៉ោងឬស្សី។ ជាអ្នកទើបមកពីពិធីសាសនានៅម៉ាឡេស៊ី ហើយបច្ចុប្បន្នសម្រាកនៅពេទ្យខេត្ត។
ករណីទាំង៤៧កន្លងមកនៅកម្ពុជារួមមាន៖ ភ្នំពេញ ១០ករណី (ខ្មែរ៦, បារាំង២, បែលហ្ស៊ិក១, កាណាដា១) កំពង់ចាម ៩ករណី (ម៉ាឡេស៊ី៦, អង់គ្លេស៣) បាត់ដំបង ៦ករណី (ខ្មែរ៦) ត្បូងឃ្មុំ ៤ករណី (ខ្មែរ៤), កែប ៤ករណី (ម៉ាឡេស៊ី៣, ខ្មែរ១), កំពង់ឆ្នាំង ៣ករណី (ខ្មែរ៣), សៀមរាប ២ករណី (ខ្មែរ២), បន្ទាយមានជ័យ ២ករណី (ខ្មែរ២), ព្រះវិហារ ២ករណី (ខ្មែរ២), កំពត ២ករណី (ម៉ាឡេស៊ី២), កោះកុង ១ករណី (ខ្មែរ១), ព្រះសីហនុ ១ករណី (ចិន១ សះស្បើយ), កណ្តាល ១ករណី (ខ្មែរ១)៕
© រក្សាសិទ្ធិដោយ thmeythmey.com