ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រាងកាយ​មាន​សុខភាព​ល្អ ក៏​ធ្វើ​ឲ្យ​រាងកាយ​រីករាយ​ដែរ​
22, Mar 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម Healthline បាន​ឲ្យ​ដឹងថា ការរស់នៅ​ដែលមាន​ភាពសប្បាយ​រីករាយ​ច្រើន​ត្រូវបាន​គេ​ដឹងថា​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ពង្រឹង​ដល់​សុខភាព​បេះដូង បំបាត់​ស្ត្រេ​ស និង​បន្ថយ​អារម្មណ៍​ឈឺចាប់​នៅ​រាងកាយ​។ យោងទៅតាម​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា មនុស្ស ៦៥​នាក់​ក្នុងចំណោម ១០០​នាក់ នឹង​ជ្រើស​រើសយក​ការ​មាន​សុភមង្គល​ជាង​សុខភាព ប៉ុន្តែ​សម្រាប់​ការអនុវត្ត រឿង​ពីរ​នេះ​មិនអាច​ចែក​ដាក់​ពីគ្នា​ឡើយ​។​ការដែល​មិនមាន​សុភមង្គល ឬ​អារម្មណ៍​ដូចជា​ស្ត្រេ​ស ថប់​អារម្មណ៍ និង​បាក់​ទឹកចិត្ត​មាន​ជាប់ទាក់ទង​គ្នា​ដូចគ្នា ហើយក៏​ត្រូវបាន​គេ​ដឹងថា​ផ្តល់​លទ្ធផល​អវិជ្ជមាន​ចំពោះ​សុខភាព​ផ្លូវកាយ និង​ចិត្ត​ទៀត​។ ខណៈពេលដែល​ការ​ថប់​អារម្មណ៍ និង​ការបាក់​ទឹកចិត្ត​គឺជា​បញ្ហា​ផ្លូវចិត្ត​គួរ​ឲ្យ​បារម្ភ ស្ត្រេ​ស​អាចជា​កត្តា​មួយ​ប្រឈម​នឹង​ជំងឺ​ផ្លូវកាយ និង​ចិត្តបាន​។​

 
​តើ​អ្វី​ទៅជា​មធ្យោបាយ​ក្នុងការ​បង្កើន​ភាព​មាន​សុភមង្គល​ទៅ​?
 
​ការ​មាន​សុភមង្គល​គឺជា​អារម្មណ៍​មួយ​ដែល​អាច​ទទួល​បានតែ​ពេល​អនុវត្ត​វា​ប៉ុណ្ណោះ​។ មធ្យោបាយ​ខ្លះ​ដែល​អាច​បង្កើន​ការ​មាន​សុភមង្គល​បាន​នោះ​មានដូចជា​៖ 
 
  • ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព អាហារ​សម្បូរ​ជីវជាតិ​៖ នៅពេល​រាងកាយ​ទទួលបាន​ជីវជាតិ​គ្រប់គ្រាន់ អ្នក​ទំនង​ជាមាន​អារម្មណ៍​ថា​ខ្លួនឯង​គ្រប់គ្រាន់ និង​សប្បាយចិត្ត​ជាមិនខាន​។​
  • ​ហាត់ប្រាណ​ទៀងទាត់​៖ ការហាត់​ប្រាណ​ត្រូវបាន​គេ​ដឹងថា​ជួយ​ដល់​ការផលិត​របស់​អ័រម៉ូន​មាន​សុភមង្គល​ដល់​រាងកាយ​
  • ​អារម្មណ៍​ស្រស់ថ្លា​៖ ការបង្កើន​អារម្មណ៍​ស្រស់ថ្លា​តាមរយៈ​ការ​សំរាក​ពី​ការងារ​ខ្លះ ធ្វើ​ទៅតាម​អ្វីដែល​ខ្លួន​ចូលចិត្ត ចំណាយពេល​វេលា​ខ្លះ​ជាមួយ​ធម្មជាតិ ចំណាយពេល​វេលា​ល្អៗ​ជាមួយ​គ្រួសារ និង​ការអនុវត្ត​ការតាំង​សមាធិ​។​
  • ​សម្រាក​ពី​ការលេង​បណ្តាញ​សង្គម​ខ្លះ​៖ ប្រភព​មួយ​នៃ​រឿង​ដែល​មិន​ផ្តល់​សុភមង្គល​សម្រាប់​រឿង​ប្រចាំ​ថ្ងៃនេះ​គឺជា​អារម្មណ៍​ចូលចិត្ត​ប្រៀបធៀប​ជីវិត​របស់ខ្លួន​ជាមួយ​អ្នកដទៃ ដែល​អ្នក​តែងតែ​ធ្វើ​ដោយ​មិនដឹង​ខ្លួន​នៅពេល​លេង​បណ្តាញ​សង្គម​តែម្តង​។ ដូច្នេះ ចូរ​សម្រាក​ដៃ​ពី​រឿងនេះ តែ​មក​ព្យាយាម​ងាក់​មករក​ជីវិត​ពិត​វិញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com