ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការយល់ដឹងអំពីការប្រឈមនឹងការលើសសម្ពាធឈាម
× បើសិនជាអ្នកបារម្ភអំពីការលើសសម្ពាធឈាម យកល្អគួរតែយល់ដឹងកត្តាជាច្រើនដែលធ្វើឲ្យអ្នកប្រឈមមុខកាន់តែខ្ពស់។យ៉ាងណាមិញ កត្តាប្រឈមនឹងការលើសសម្ពាធឈាមនោះមានដូចជា៖
- អាយុកាន់តែច្រើន ព្រោះមនុស្សអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ប្រហែល ៦៥ភាគរយហើយដែលលើសសម្ពាធឈាម
- ជាមនុស្សស្បែកខ្មៅ
- ជាមនុស្សធាត់ ឬធាត់ជ្រុល
- ជាមនុស្សប្រុសវ័យក្មេង។ បុរសវ័យក្មេងទំនងជាងាយលើសសម្ពាធឈាមជាស្ត្រីមុនពេលអាយុ ៤៥ឆ្នាំ
- ការញ៉ាំអាហារមិនផ្តល់សុខភាព ការរស់នៅបែបស៊ីដេកៗ ឬជក់បារី
- ការស្ត្រេសរ៉ាំរ៉ៃ
- ការមានប្រវត្តិគ្រួសារធ្លាប់លើសសម្ពាធឈាម៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com