អត្ថបទពាណិជ្ជកម្ម
រង់ចាំអ៊ុតមើល រូបរាងពិត តម្លៃពិត ស្តេចទូរស័ព្ទស៊ែលហ្វី ក្នុងកម្មវិធីប្រគំតន្ត្រីលេចធ្លោ OPPO Reno3 Ultra Night នៅ...
× ក្នុងវិស័យបច្ចេកវិទ្យាប្រកួតប្រជែង ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា ត្រៀមនឹងលាតត្រដាងរូបរាងពិត តម្លៃពិត សមត្ថភាពពិត នៃស្តេចទូរស័ព្ទ ស៊ែលហ្វីសាហាវលើកដំបូង នៅក្នុងកម្មវិធីប្រគំតន្ត្រីដ៏លេចធ្លោ OPPO Reno3 Ultra Night ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅលើកញ្ចក់ទូរស្សន៍រស្មីហង្សមាស HDTV ទំព័រហ្វេសប៊ុកផ្លូវការ OPPO និង យូធូប
កម្មវិធីប្រគំតន្ត្រីដាក់សម្ពោធផ្លូវការនូវកំពូលស្មាតហ្វូនល្អឯក OPPO Reno3 អ្នកឯកទេសស៊ែលហ្វីប្រចាំឆ្នាំ២០២០ លើកនេះ ពិតជាប្លែកអស្ចារ្យដេញទាន់សម័យកាលឌីជីថល ជាមួយនឹងវត្តមានកំពូលតារាចម្រៀង៦ដួង រួមមាន ពេជ្រ សោភា, Step, រ៉េតស៊ូហ្សាណា, Zono, សុខ ស្រីនាង និង សំ សុវណ្ណារ៉ាក់។ កាន់តែពិសេស រាល់អ្នកកំពុងទស្សនា និង Comment លើទំព័រហ្វេសប៊ុកផ្លូវការ OPPO ពេលកំពុង Live មានឱកាសឈ្នះរង្វាន់ស្មាតហ្វូនស៊េរីថ្មីម៉ូដែលនេះរហូតដល់ទៅ ៣រង្វាន់។ អាស្រ័យហេតុនេះ សូមកុំភ្លេច Like និង Follow ទំព័រហ្វេសប៊ុក OPPO ត្រង់នេះ
https://www.facebook.com/OPPOCAMBODIA/?epa=SEARCH_BOX
រួចដាក់ See First ដើម្បីទទួលបានសាររំលឹកចូលរួមទស្សនាទាំងអស់គ្នា។
សូមរំលឹកថា OPPO Reno3 ជាស្មាតហ្វូនកូនកាត់ត្រកូល F អ្នកឯកទេសស៊ែលហ្វី និង ត្រកូល Reno តំណាងឲ្យការតស៊ូនឹងច្នៃប្រឌិត ដែលមានតួខ្លួនកាលីបនិងទាក់ទាញជាងមុន និងមានកាមេរ៉ាមុខទំហំធំរហូតដល់ ៤៤មេហ្គាភិស៊ែល ជាមួយនឹងមុខងារ Ultra Night Selfie ដែលជាការឆ្លើយតបយ៉ាងរហ័សរបស់ក្រុមហ៊ុន OPPO ទៅកាន់សំណូមពរអ្នកប្រើប្រាស់ជំវិញពិភពលោក។
គ្រប់គ្នានឹងលែងខ្លាចថតរូប ថតវីដេអូ ស៊ែលហ្វី នៅពេលយប់ ព្រោះ OPPO Reno3 អាចជួយបាន លើសពីនេះ ក៏បានបែកធ្លាយលក្ខណៈពិសេសមួយចំនួនដូចជា RAM8B / ROM 128GB អេក្រង់ធំច្បាស់ដិត ៦.៤ អ៊ីញ (6.4 Inches ) ប្រភេទ AMOLED ។
មិនត្រឹមតែខ្លាំងខាងថតរូប វីដេអូ និង ស៊ែលហ្វី ប៉ុណ្ណោះទេ ថែមទាំងមានកាមេរ៉ាបួនអាចថតរូបច្បាស់ស្អាតគ្រប់ពេល មិនថាព្រឹកថ្ងៃយប់ ហើយនិងអាចផលិតរូបភាពទំហំរហូតដល់ទៅ 108MP ថតរឹតតែច្បាស់ ដិតគ្រប់ចំណុចទៀតផង។ រឹតតែអ៊ែម ក្រុមហ៊ុន OPPO បានបន្ថែមបច្ចេកវិទ្យាទប់លំនឹងកម្រិត Pro មួយទៀតពីលើបច្ចេកវិទ្យាទប់លំនឹងដែលមានស្រាប់ ធ្វើឲ្យអ្នកស្រឡាញ់ការថតវីដេអូកាន់តែពេញចិត្តនិងសប្បាយថតឥតសំចៃដៃ។
និយាយរួម ស្មាតហ្វូនស៊េរីថ្មី OPPO Reno3 លើកនេះ អាចជាស្តេចទូរស័ព្ទថតរូបស៊ែលហ្វីស្អាតបំផុតច្បាស់ទាំងកាមេរ៉ាមុខ ទាំងក្រោយ ថតទាំងថ្ងៃ ទាំងយប់ ថតច្បាស់គ្រប់ពេល ប្រចាំឆ្នាំ២០២០។ OPPO Reno 3 អាចជួយបានគ្រប់ពេល គ្រប់វ័យ គ្រប់តម្រូវការ ស័ក្តសមសម្រាប់យុវវ័យសម័យថ្មី។ រីឯ តម្លៃវិញ សូមលាក់ទុកឲ្យរង់ចាំទស្សនា នៅថ្ងៃទី២៤ ខែមីនា និងកក់ទុកមុនតាមអនឡាញដោយខ្លួនឯង។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com