ជាតិ
២៥ខេត្ត/រាជធានី
​ដើម​ខ្នុរ​ផ្តល់​ផល​ប្រមាណ​២០០​ផ្លែ នៅ​អូរ​សោម ខេត្តពោធិ៍សាត់​
21, Mar 2020 , 12:45 pm        
រូបភាព
ដោយ: ថ្មីៗ
​ពោធិ៍សាត់​៖ ដើម​ខ្នុរ​ដុះ​នៅ​តំបន់​អូរ​សោម​លើ​ដងភ្នំ​ក្រវាញ​ក្នុង​ខេត្តពោធិ៍សាត់​បានផ្តល់​ផ្លែ​ពី​១៥០​ដល់​៣០០​ផ្លែ​អាស្រ័យទៅលើ​ជីជាតិ​ដី​ផ្សេងៗ​គ្នា​។ ដើម​ខ្នុរ​នៅក្នុង​រូបភាព​នេះ ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា ខ្នុរ ទុរេន ហើយ​ដើម​ខ្នុរ ទុរេន​នេះ ផ្តល់​ផ្លែ​ប្រមាណ​ជា​២០០​ផ្លែ​ក្នុង​១​ដើម​។ នេះ បើតាម​ការបញ្ជា​ក់រប​ស់​ម្ចាស់​ដើម​ខ្នុរ ទុរេន ថ្លែងប្រាប់​តាម Messenger ពី​តំបន់​អូរ​សោម​នៃ​ដងភ្នំ​ក្រវាញ​។ ក្រៅពី​ផ្លែ​ខ្នុរ ទុរេន​, ផ្លែ​ល្ហុង អូរ​សោម ត្រូវបាន​គេ​ហៅថា​«​ល្ហុង​យក្ស​» ព្រោះ​ទំហំ​របស់​វា​ធំ​ខ្លាំងណាស់ បើ​ប្រៀបធៀប​ទៅនឹង​ផ្លែ​ល្ហុង​ធម្មតា​។



សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខ្លី​ខាងក្រោម​នេះ​៖


© រក្សាសិទ្ធិដោយ thmeythmey.com