អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ពន្ធ​លើ​ការជួល​អចលនទ្រព្យ​
22, Mar 2020 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ពន្ធ​លើ​ការជួល​អចលនទ្រព្យ ត្រូវ​កំណត់​យកតាម​ចំនួន​ប្រាក់​ឈ្នួល ដែល​បានមកពី​ការជួល​អចលនទ្រព្យ ដូច​រៀបរាប់​ខាងក្រោម​៖

1.​ ​អគារ​ដែល​ប្រើប្រាស់​ជា​លំនៅដ្ឋាន និង​ពាណិជ្ជកម្ម ឬ​ប្រភេទ​អចលនទ្រព្យ​ផ្សេងទៀត​
2.​ ​ហ​ត្ថូ​បក​រណ៍​ដែល​ជាប់​ជាមួយ​គ្រឹះស្ថាន​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​
3.​ ​ផ្ទះ​អណ្តែត​ទឹក និង​កប៉ាល់​សម្រាប់​ធ្វើជា​លំនៅដ្ឋាន ឬ​ដើម្បី​ប្រកប​អាជីវកម្ម​ផ្សេងៗ​
4.​ ​ដីធ្លី​ដែល​គ្មាន​សំណង់ ដោយ​រាប់បញ្ចូល​ទាំង​កន្លែង​យក​ថ្ម យក​រ៉ែ ធ្យូងថ្ម បឹងបួរ និង​ស្រែអំបិល​
5.​ ​ពន្ធ​នេះ ត្រូវ​ប្រមូល​ពី​កម្មសិទ្ធិករ ឬ​សិទ្ធិវន្ត​របស់​កម្មសិទ្ធិ​ករ​

​អត្រាពន្ធ​
​អត្រាពន្ធ​លើ​ចលនទ្រព្យ​ជួល ត្រូវ​បានកំណត់​ស្មើនឹង​១០% នៃ​ប្រាក់​ឈ្នួល​សរុប​។ ប្រាក់​ឈ្នួល​សរុប ត្រូវដាក់​បញ្ចូល​ឱ្យបាន​ច្បាស់លាស់ ក្នុង​កិច្ចសន្យាជួល​។​

ឧទាហរណ៍​
​អា​ផាត​មិន​ចំនួន​៥​យូ​នី​ត ហើយ​តម្លៃ​ជួល គឺ​២០០​ដុល្លារ ក្នុង​មួយ​សប្តាហ៍​
​តម្លៃ​ជួល​ ​$200
​ចំនួន​យូ​នី​ត​អា​ផាត​មិន​ ​5
​អត្រាពន្ធ 10%​ ​($200 x 5) x 10% = $100
 
​របៀប​ចុះឈ្មោះ​
​យោងទៅតាម​ច្បាប់ ដើម្បី​ចុះឈ្មោះ​បង់ពន្ធ​លើ​អចលនទ្រព្យ​ជួល ជំហាន​ដំបូង​គឺ​តម្រូវឱ្យ​លោកអ្នក​ចុះបញ្ជី​អចលនទ្រព្យ នៅ​សាខា​ពន្ធដារ​។ អចលនទ្រព្យ​ជាប់ពន្ធ លុះត្រាតែ​អចលនទ្រព្យ​នោះ មានតម្លៃ​សរុប​លើសពី ២៥,០០០ ដុល្លារ​ឡើងទៅ​។ ដើម្បី​ចុះឈ្មោះ​បង់ពន្ធ សូម​អញ្ជើញ​ទៅកាន់​សាខា​ពន្ធដារ ដែល​អចលនទ្រព្យ​នោះ​ស្ថិតនៅ រួច​បំពេញ​ទម្រង់ PT01 និង PT02​។​
​តើ​ត្រូវ​បង់ថ្លៃ​ពន្ធ​នៅ​ថ្ងៃ​ណា​?
​ការបង់ពន្ធ​លើ​អចលនទ្រព្យ ត្រូវធ្វើឡើង​រៀងរាល់​ឆ្នាំមុន​ថ្ងៃទី​៣០ ខែកញ្ញា​៕
 
 
​(អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com