ជាតិ
ក្រសួងអប់រំ ផ្អាកឲ្យបង្កើតគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ (រូបពីក្រសួងអប់រំ )
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ផ្អាកនីតិវិធីក្នុងការរៀបចំប្រកាសទទួលស្គាល់ និងការបង្កើតគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត គ្រប់ប្រភេទ ដែលបានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ ទៅច្រកចេញចូលតែមួយ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ចេញថ្ងៃទី ២០ ខែមីនា បានឲ្យដឹងថា វិធានការនេះ គឺធ្វើឡើងស្របពេលប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសនៅលើសកលលោក កំពុងជួបបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ ក្រសួង ក៏បានប្រកាសបិទសាលាគ្រប់កម្រិតនោទូទាំងប្រទេសផងដែរ។
ក្រសួង បញ្ជាក់ថា នឹងចាប់ផ្តើមពិនិត្យឡើងវិញ លើឯកសាររបស់ម្ចាស់គ្រឹះស្ថានទាំងអស់ ដែលបានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណមកកាន់ក្រសួង នៅពេលណាស្ថានការណ៍នៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពស្ងប់ស្ងាត់៕
Tag:
ក្រសួងអប់រំ
គ្រឹះស្ថានសិក្សាឯកជន
© រក្សាសិទ្ធិដោយ thmeythmey.com