COVID-19
អន្តរជាតិ
ទីម័រខាងកើត រកឃើញករណីឆ្លង COVID-19 ដំបូង
× ក្រសួងសុខាភិបាលទីម័រខាងកើតនាល្ងាចថ្ងៃសៅរ៍ នេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ដំបូងនៅក្នុងប្រទេសរបស់ខ្លួន។ បើតាមរ៉យទ័រ អាជ្ញាធរគ្រាន់តែបង្ហើបឲ្យដឹងថា អ្នកជំងឺជាបុរសម្នាក់ដែលទើបត្រឡប់ពីបរទេស។
«គាត់បានរស់ដាច់ដោយឡែកភ្លាមៗ បន្ទាប់ពីបានទាក់ទងជាមួយគ្រូពេទ្យ»។ ក្រសួងសុខាភិបាល បានអះអាងយ៉ាងដូច្នេះ ដោយមិនបានផ្តល់ព័ត៌មានលំអិតនោះឡើយ។
ទីម័រខាងកើតដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ មានពលរដ្ឋក្រោម១.៣លាននាក់។ បច្ចុប្បន្នប្រទេសដែលឯករាជ្យចេញពីឥណ្ឌូណេស៊ីមួយនេះ មិនក្លាយជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឡើយ។
គិតមកដល់ពេលនេះ តំបន់អាស៊ីអាគ្នេយ៍ ម៉ាឡេស៊ីមានអ្នកឆ្លងច្រើនជាងគេ ពោលគឺ១១៨៣ករណី (ស្លាប់៤នាក់ ជា១១៤នាក់) ឥណ្ឌូណេស៊ី ៤៥០ករណី (ស្លាប់៣៨នាក់ ជា២០នាក់) សិង្ហបុរី៤៣២ករណី (ស្លាប់២នាក់ ជា១៤០នាក់) ថៃ ៤១១ករណី (ស្លាប់១នាក់ ជា៤៤នាក់) ហ្វីលីពីន ៣០៧ករណី (ស្លាប់១៩នាក់ ជា១៣នាក់) វៀតណាម ៩៤ករណី (ជា១៧នាក់) ព្រុយណេ ៨៣ករណី (ជា១នាក់) និងកម្ពុជា ៥១ករណី (ជា១នាក់)៕
© រក្សាសិទ្ធិដោយ thmeythmey.com