COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិចិន Wu Lei ឆ្លង COVID-19 នៅអេស្ប៉ាញ
× Wu Lei ខ្សែប្រយុទ្ធឆ្នើមក្រុមកីឡាបាល់ទាត់ជម្រើសជាតិចិន និងក្លិប Espanyol របស់អេស្ប៉ាញ បានតេស្តវិជ្ជមាន COVID-19។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមកីឡាបាល់ទាត់ចិន (CFA) កាលពីថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២០។
Wu Lei អាយុ២៨ឆ្នាំ ក្លាយជាកីឡាករដំបូងរបស់ចិន ដែលមាន COVID-19 ហើយស្ថិតនៅក្រៅប្រទេសរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករឆ្នើមរូបនេះ បានអះអាងតាម Weibo ថា គេមិនមានបញ្ហាធ្ងន់ធ្ងរនោះឡើយ ហើយនឹងឈានទៅរកការជាសះស្បើយវិញឆាប់រហ័ស។
បច្ចុប្បន្ន កីឡាករឆ្នើមរបស់ចិននិងក្លិប Espanyol នៃក្របខណ្ឌ La Liga រូបនេះ កំពុងរស់នៅដាច់ដោយឡែកក្នុងផ្ទះរបស់ខ្លួននៅក្រុងបាសេឡូណា។
សហគមកីឡាបាល់ទាត់ចិន បានរក្សាទំនាក់ទំនងដោយផ្ទាល់ជាមួយ Wu Lei និងក្លិបរបស់គេ ហើយត្រៀមផ្តល់ជំនួយនូវរាល់តម្រូវការ។ Wu Lei បានចូលរួមជាមួយ Espanyol កាលពីរដូវកាលមុន ដោយផ្ទេរពី Shanghai SIPG។
Wu Lei ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ចិនពីរឆ្នាំចុងក្រោយជាប់ៗគញនា និងស្ថិតនៅក្នុងក្រុម Team of the Year តាំងពីឆ្នាំ២០១៤មក។ គេក៏ជាម្ចាស់ស្បែកមាសក្នុងស្រុករយៈពេល៦ឆ្នាំជាប់ៗគ្នាផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com