COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
លោក Lorenzo Sanz អតីត​ប្រធាន​ក្លិប Real Madrid ស្លាប់ ក្រោយ​តេស្ត​វិជ្ជមាន COVID-19
22, Mar 2020 , 9:29 am        
រូបភាព
​លោក Lorenzo Sanz អតីត​ប្រធាន​ក្លិប Real Madrid C.F ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ​២០០០។ រូបថត Real Madrid
​លោក Lorenzo Sanz អតីត​ប្រធាន​ក្លិប Real Madrid C.F ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ​២០០០។ រូបថត Real Madrid
ដោយ: រួបរួម
​លោក Lorenzo Sanz អតីត​ប្រធាន​ក្លិប Real Madrid C.F., បានទទួល​មរណភាព​ក្នុង​អាយុ​៧៦​ឆ្នាំ​។ ក្លិប​បានប្រកាស​ពី​ដំណឹង​មរណភាព​នេះ កាលពី​ថ្ងៃទី​២១ ខែមីនា តែ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការស្លាប់​នោះឡើយ​។ បើតាម BBC អតីត​ប្រធាន​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​ពី​ឆ្នាំ​១៩៩៥ ដល់​ឆ្នាំ​២០០០​រូបនេះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ក្រោយ​លទ្ធផល​តេស្ត​វិជ្ជមាន COVID-19 ប៉ុន្មាន​ថ្ងៃ​កន្លងមក​។​



Real Madrid បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ដល់​លោកស្រី Mari Luz ដែល​ភរិយា និង​កូនៗ​៥​នាក់ របស់លោក Lorenzo Sanz​។ នៅពេល​គ្រប់គ្រង Real លោក Sanz បានឈ្នះ​ពាន Champions League ចំនួន​២ ពាន Intercontinental Cup ១, ពាន La Liga ១ ពាន Super Cup ១ ជើង​ក្របខណ្ឌ​បាល់បោះ​១ និង​ពាន Saporta Cup ១​។​
 
 Lorenzo Sanz Duran កូនប្រុស​របស់លោក Sanz បាន​សរសេរ​នៅលើ Twitter ថា ឪពុក​របស់ខ្លួន មិន​សម​នឹង​បញ្ចប់ជីវិត​បែបនេះ​ឡើយ​។ គាត់​ជា​អ្នក​ដែល​តែងតែ​ជំរុញ​លើកទឹកចិត្ត និង​ធ្វើការ​យ៉ាងខ្លាំង​ក្លា ជាពិសេស សម្រាប់​គ្រួសារ និង Real Madrid ទាំងមូល​។​

​លោក Sanz ជា​អ្នក​ដែល​បើកផ្លូវ​ទិញយក Roberto Carlos, Clarence Seedorf និង Davor Suker ទៅ​ចូលរួម​ក្លិប Real Madrid នៅពេល​លោក​ធ្វើជា​ប្រធាន​៕



© រក្សាសិទ្ធិដោយ thmeythmey.com