ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! ឧស្សាហ៍​ឈឺ​ប្រអប់ជើង​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​
22, Mar 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រអប់ជើង ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​រាងកាយ​។ ទោះជា​យ៉ាងណា នៅពេល​មាន​ផ្ទៃពោះ ឬ​ធាត់​លើស​ទម្ងន់ នោះ​អ្នក​អាច​នឹង​ប្រឈមមុខ​នូវ​បញ្ហា​ហើមជើង ក៏ដូចជា​-​កជើង​ជាប្រចាំ​មិន​ខាន​!​ប៉ុន្តែ​កុំ​បារម្ភ បញ្ហា​នេះ​អាច​ដោះស្រាយបាន​យ៉ាង​ងាយ ដោយ​គ្រាន់តែ​អនុវត្តតាម​រូបមន្ត​បែប​ធម្មជាតិ​មួយចំនួន​។ ថា​តើ​មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​វិធី​ងាយៗ​បំបាត់​អាកា​រៈ​ហើម​ឈឺ​ជើង និង​កជើង ៖

 
១. ម៉ាស្សា
 
​ការ​ម៉ាស្សា​ជួយ​សម្រួល​ដល់​លំហូរ​ឈាម​បន្ថយ​អាកា​រៈ​ហើម​ឈឺចាប់ ហើយ​រារាំង​ការប្រមូលផ្ដុំ​សារធាតុ​រាវ​ក្នុង​ប្រអប់ជើង​។​
 
២. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​
 
​ទឹក​ជួយ​កាត់បន្ថយ​ជាតិ​សូ​ដ្យូ​ម​និង​កាហ្វេ​អ៊ី​ន​ដែលជា​មូលហេតុ​ចម្បង​បង្ក​ការ​រលាក​ផ្នែក​ខាងក្រោម​នៃ​រាងកាយ​។ ការ​ទទួលទាន​ធម្មតា​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​ក្នុង​មួយថ្ងៃ​ជួយ​កម្ចាត់​ជាតិពុល​ផ្សេងៗ​ចេញពី​រាងកាយ​។ ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​កាន់តែ​ប្រសើរ ចូរ​បន្ថែម​ក្រូចឆ្មារ​ប៉ុន្មាន​ចំនិត​ក្នុង​ទឹក​ដោយ​ក្រូចឆ្មារ​មាន​ឥទ្ធិពល​ប្រឆាំង​ការ​រលាក​។​
 
៣. កម្រិត​ការទទួល​ទាន​អំបិល ឬ​អាហារ​ប្រៃ​និង​កាហ្វេ​អ៊ី​ន​
 
​កាត់បន្ថយ​ការទទួល​ទាន​អាហារ ក៏ដូចជា​ភេសជ្ជៈ​ដែលមាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម និង​កាហ្វេ​អ៊ី​ន ក៏​ព្រោះ​សារជាតិ​ទាំងពីរ​នេះ​បង្កឱ្យមាន​ការប្រមូលផ្ដុំ​សារធាតុ​រាវ​ក្នុង​ប្រអប់ជើង​។​
 
៤. ប្រេងល្ង​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ប្រអប់ជើង​ជាមួយ​ប្រេងល្ង​ឱ្យបាន​យ៉ាងហោចណាស់ ៣ ដង​ក្នុង​មួយថ្ងៃ​ជាការ​ស្រេច​។​
 
៥. ត្រាំ​ជើង​ជាមួយ​ទឹក​ក្ដៅ​និង​ទឹក​ត្រជាក់​
 
​ជាដំបូង​ត្រាំ​ជើង​ជាមួយ​ទឹក​ត្រជាក់​សម្រាប់​រយៈពេល ៥ នាទី​សិន សឹម​ត្រាំ​ជើង​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ម្ដង​។ ផ្លាស់ប្ដូរ​គ្នា​បែបនេះ​រាល់ ៥ នាទី​ម្ដង​ដើម្បី​សម្រួល​ចរន្តឈាម​ហូរ​ត្រង់​ផ្នែក​នេះ​នៃ​រាងកាយ​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com