ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
«សត្វដំរី»ច្នៃពីរណារយន្តតាំងនៅក្រុងសែនមនោរម្យ តំណាងឲ្យការបញ្ឈប់កាប់បំផ្លាញព្រៃឈើ
22, Mar 2020 ,
2:27 pm
រូបភាព
×
ដោយ:
មណ្ឌលគិរី៖ រូបសំណាកសត្វដំរីមួយ មានកម្ពស់២.៨០ម៉ែត្រ មានបណ្ដោយប្រវែង៣.១០ម៉ែត្រ និងទទឹងជិត១ម៉ែត្រ ច្នៃពីរណារយន្តនិងគ្រឿងម៉ូតូចំនួន៣០០ ដែលអាជ្ញាធរប្រមូលបានពីបទល្មើសធនជាតិធម្មជាតិ ត្រូវបានដាក់តាំងនៅសួនឧទ្យានសែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី ។ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ធ្លាប់បានឲ្យដឹងថា រូបសំណាកសត្វដំរីនេះ ជាគម្រោងសាងសង់ឡើងដោយជាងនៅខេត្តកំពង់ស្ពឺ ដែលចំណាយពេលសាងសង់៧ខែ និងមានការចូលរួមឧបត្ថម្ភថវិកាពីសប្បុរសជន និងអង្គការដៃគូអភិវឌ្ឍន៍នានាផងដែរ។
ការតាំងបង្ហាញរូបសំណាកសត្វដំរីនៅកណ្តាលក្រុងសែនមនោរម្យនៃខេត្តមណ្ឌលគិរី នេះ លោក នេត្រ ភក្ត្រា ក៏ធ្លាប់បានបញ្ជាក់ថា ក្រសួងមានគោលបំណងចង់ឲ្យសាធារណជនអាចទស្សនាសត្វដំរី ច្នៃពីរណារយន្ត និងគ្រឿងម៉ូតូ ដែលសមត្ថកិច្ចជំនាញដកហូតបានពីបណ្តាស្នាក់ការដែនជម្រកសត្វព្រៃទាំង៥តំបន់ ក្នុងខេត្តមណ្ឌលគិរី។ ក្រសួង ចង់ឲ្យពលរដ្ឋកុំប្រើប្រាស់រណារយន្ត ដែលជាមធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើស និងកាប់រុករានដីព្រៃ ដែលនាំឲ្យបំផ្លាញធនធានធម្មជាតិ ហើយងាកមកអភិរក្សសត្វដំរី ដើម្បីបង្កើនប្រាក់ចំណូលដល់វិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី៕
អត្ថបទទាក់ទង
រណារយន្តដែលរឹបអូសពីបទល្មើសនៅមណ្ឌលគិរី ត្រូវបានច្នៃជារូបសំណាកសត្វដំរី
សូមអញ្ជើញទស្សនាទិដ្ឋភាពនៃរូបសំណាកសត្វដំរី ដែលឆ្នាំពីរណារយន្តនិងគ្រឿងម៉ូតូ ដូចតទៅ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
12 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម