ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវតី លាំ ស៊ីនួន ប្រធាន​គម្រោង​អប់រំ​សិស្ស​ជនបទ​ឱ្យ​យល់​ពី​សុខភាព​ស្ដ្រី​
22, Mar 2020 , 9:19 pm        
រូបភាព
​សៀមរាប​៖ យុវតី លាំ ស៊ីនួន បច្ចុប្បន្ន​គឺជា​ប្រធាន​គម្រោង Project G​។ គម្រោង​នេះ​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្មេងស្រី​នៅតាម​ជនបទ និង​តាម​អង្គការ​មួយចំនួន​ក្នុង​ក្រុង​សៀមរាប ដោយបាន​អប់រំ​ក្មេងស្រី​ឱ្យ​យល់​ពី​បញ្ហា​សុខភាព​ស្ដ្រី​។ ដ្បិតថា ជា​មនុស្ស​ស្រី និង​មាន​អាយុ​តិច តែ ស៊ីនួន មិនមាន​ភាព​ខ្មាសអៀន​ទេ​ក្នុង​ការអប់រំ​សិស្សស្រី​ជាច្រើន​ឱ្យ​យល់​ពី​បញ្ហា​សុខភាព​បន្ត​ពូជ និង​បញ្ហា​ការ​មក​រដូវ​។ ផ្ទុយទៅវិញ ស៊ីនួន រីករាយ​ជាមួយនឹង​ការងារ​ស្ម័គ្រចិត្ត ព្រោះ​បានឱ្យ​ក្មេងស្រី​ជាច្រើន​យល់​ពី​បញ្ហា​សុខភាព​ខ្លួន និង​ចេះ​អនាម័យ​ខ្លួនឯង​។ តាមរយៈ​គម្រោង G ដែល​អនុវត្តន៍​ដោយ​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា ធ្វើឱ្យ​អត្រា​ឈប់រៀន​របស់​សិស្សស្រី​នៅតាម​ជនបទ​មានការ​ធ្លាក់ចុះ ព្រោះ​តាម​ការសិក្សា​កន្លងមក សិស្សស្រី​ក្រោយពី​មាន​រដូវ​ហើយ ពួកគេ​មានការ​ខ្មាសអៀន និង​ឈានដល់​ការ​ឈប់រៀន​ជាដើម​៕



​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកនាង អ៊ី​សា រ៉​ហា​នី នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​យុវតី លាំ ស៊ីនួន ដែល​នឹង​លម្អិត​ជូន​អ្នក​ស្ដាប់​ដូចតទៅ​
 
 
 
  



Tag:
 សុខភាព​
  អប់រំ​
  ស្ដ្រី​
© រក្សាសិទ្ធិដោយ thmeythmey.com