COVID-19
អន្តរជាតិ
វេជ្ជបណ្ឌិត​ម៉ាឡេស៊ី​ម្នាក់ ស្លាប់​ដោយសារ COVID-19
22, Mar 2020 , 4:13 pm        
រូបភាព
រូបភា៖ AFP
រូបភា៖ AFP
​ម៉ាឡេស៊ី នា​ថ្ងៃទី​២២ ខែមីនា បាន​រាយការណ៍​ថា មាន​អ្នកស្លាប់ ១​ករណី​ទៀត ដោយសារ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។​ករណី​ចុង​ក្រោយនេះ គឺជា​វេជ្ជបណ្ឌិត​។ សរុប​តួលេខ​អ្នកស្លាប់​នៅ​ម៉ាឡេស៊ី បាន​កើន​ដល់ ៩​ករណី ខណៈ​ករណី​COVID-19​មាន​ចំនួន​លើសពី ១​ពាន់​ករណី​។


 
​អាជ្ញាធរ​សុខាភិបាល​ម៉ាឡេស៊ី​បញ្ជាក់ថា វេជ្ជបណ្ឌិត​ម៉ាឡេស៊ី​ម្នាក់ បានទទួល​មរណភាព​ដោយសារ COVID-19​។ ជា​អ្នកជំងឺ​ក្នុងករណី​ទី ៨៩០ របស់​ម៉ាឡេស៊ី បុរស​រូបនេះ ធ្លាប់ធ្វើ​ដំណើរ​ទៅ​ប្រទេស​តួ​ក​គី និង​ត្រូវបាន​គេ​តេស្ត​រកឃើញថា​មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​នៅ​ថ្ងៃទី​១៨ មីនា​។ នៅ​ថ្ងៃ​បន្ទាប់​សុខភាព​របស់លោក បាន​ធ្លាក់​ចុះខ្សោយ​យ៉ាងខ្លាំង​។ នា​ថ្ងៃទី​២២ ខែមីនា លោក​ត្រូវបាន​គេ​រាយការណ៍​ថា បានទទួល​មរណភាព ដោយសារ​COVID-19​។ 
 
​យ៉ាងណាក៏ដោយ ម៉ាឡេស៊ី មិនបាន​បញ្ជាក់​ទេ ថា​តើ​លោក​វេជ្ជបណ្ឌិត​រូបនេះ មាន​ផ្ទុក​ជំងឺ​រាំ​រ៉ៃ​ប្រចាំកាយ​ឬក៏​អត់​នោះឡើយ​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ពេលនេះ ម៉ាឡេស៊ី​មាន​ករណី COVID-19​សរុប ១១៨៣​ករណី អ្នកស្លាប់ ៩​ករណី និង​អ្នកជា​សះស្បើយ ១១៤​ករណី​។ ម៉ាឡេស៊ី នៅតែ​ជា​ប្រទេស​មាន COVID-19 ច្រើនជាងគេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​៕ 

Tag:
 ម៉ាឡេស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com