លោកយាយ អឿ​ម ករ វ័យ​៧៣​ឆ្នាំ នៅ​ត្បាញកន្ទេល​ផ្អាវ​ដែលជា​របរ​ប្រពៃណី​របស់​អ្នកភូមិ​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោកយាយ អឿ​ម ករ វ័យ​៧៣​ឆ្នាំ នៅ​ត្បាញកន្ទេល​ផ្អាវ​ដែលជា​របរ​ប្រពៃណី​របស់​អ្នកភូមិ​
23, Mar 2020 , 8:59 am        
រូបភាព
​សៀមរាប​៖ លោកយាយ អឿ​ម ករ ជា​ចាស់ទុំ​មួយរូប​រស់នៅ​ភូមិ​តា​ប្រុក ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប​។ សព្វថ្ងៃ​លោកយាយ​ប្រកប​របរ​ត្បាញកន្ទេល​ផ្អាវ ជាការ​ងារ​ដែល​លោកយាយ​ធ្លាប់ធ្វើ​តាំងពី​អាយុ​៧​ឆ្នាំ​មក​។ ការ​ត្បាញកន្ទេល​ផ្អាវ ជា​របរ​ស្នួល​សម្រាប់​ចាស់ៗ​នៅ​ភូមិ​តា​ប្រុក ដែល​អ្នកភូមិ​នៅទីនេះ​មាន​ទំនៀម​ធ្វើ​តាំងពី​បុរាណ​មក​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោកយាយ អឿ​ម ករ នៅផ្ទះ​លោកយាយ​ដូចតទៅ​
 
 
​ដ្បិតថា​មាន​វ័យ​ចំណាស់​ក៏ពិតមែន តែ​លោកយាយ អឿ​ម ករ នៅមាន​សុខភាព​រឹងមាំ និង​អាច​ចំណាយពេល​ដ៏​អត់ធ្មត់ អង្គុយ​ត្បាញកន្ទេល​ផ្អាវ​។ លោកយាយ ត្រូវ​ចំណាយពេល​យ៉ាងហោចណាស់​មួយខែ​ក្នុងការ​ត្បាញកន្ទេល​មួយ ឬ​លឿន​ជាង​នេះ​តាម​ទំហំ​តូចធំ​។ ក្នុង​កន្ទេល​មួយ​លោកយាយ​អាច​លក់បាន​ចាប់ពី​តម្លៃ​ជិត​១០​ម៉ឺន ទៅ​ជាង​១០​ម៉ឺន​រៀល​។ សព្វថ្ងៃ​អ្នកភូមិ​តា​ប្រុក នៅ​មានតែ​ចាស់ៗ​ប៉ុណ្ណោះ​ដែល​ប្រកប​របរ​នេះ ដោយឡែក​ក្មេងៗ​ពួកគេ​ច្រើន​ចេញទៅ​ធ្វើការ​នៅ​ទីក្រុង​សៀមរាប​៕
 








 

Tag:
 កន្ទេល​ផ្អាវ​
  ភូមិ​តា​ប្រក់​
  លាងដៃ​
© រក្សាសិទ្ធិដោយ thmeythmey.com